ហ្សាការតា៖ ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ របស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៥,៧រ៉ិចទ័រ បានវាយប្រហារនៅខេត្ត Bengkulu ស្ថិតនៅភាគខាងលិចនៃប្រទេសឥណ្ឌូនេស៊ី កាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយមិនបានបង្កើតឲ្យរលកយក្សស៊ូណាមិ នោះទេ ។
ទីភ្នាក់ងារដដែលនេះបានឲ្យដឹងថា គ្រោះរញ្ជួយដីបានកើតឡើងនៅម៉ោង២២និង០១នាទីម៉ោងនៅទីក្រុងហ្សាការតា ត្រូវនឹងម៉ោង១៥និង០១នាទីម៉ោងសកល ដែលមានចំណុចកណ្តាលស្ថិតនៅចម្ងាយ ១៤៤គីឡូម៉ែត្រភាគពាយព្យនៃកោះ Enggano និងជម្រៅ១០គីឡូម៉ែត្រស្ថិតនៅក្រោមបាតសមុទ្រ ។
ទីភ្នាក់ងារខាងលើមិនបានចេញការព្រមានអំពីរលកយក្សស៊ូណាមិនោះទេ ដោយសារការរញ្ជួយដីនេះ មិនត្រូវបានគេរំពឹងថា នឹងបង្កឲ្យមានជារលកយក្សឡើយ ។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ី ងាយនឹងរងគ្រោះដោយគ្រោះរញ្ជួយដី ដោយសារតែទីតាំងរបស់ ប្រទេសនេះស្ថិតនៅតំបន់ដែលងាយរងគ្រោះដោយការរញ្ជួយដី ហៅថា “រង្វង់អគ្គីនៃតំបន់ប៉ាស៊ីហ្វិក” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា