ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ បង្ហាញខ្លួន នៅទីសាធារណៈជាលើកដំបូង ក្រោយការប៉ុន បងធ្វើឃាតមិនបានសម្រេច

RT News

បរទេស៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលាតត្រដាងរឿងដើម្បី “ធ្វើឱ្យអាមេរិកអស្ចារ្យម្តងទៀត ” នៅក្នុងសុន្ទរកថា ទទួលយកការតែងតាំង របស់លោកនៅឯសន្និបាតជាតិ របស់គណបក្សសាធារណរដ្ឋនៅទីក្រុង Milwaukee ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា សុន្ទរកថានៅថ្ងៃព្រហស្បតិ៍ គឺជាការបង្ហាញខ្លួនជាសាធារណៈ លើកដំបូងរបស់លោក ដូណាល់ ត្រាំ ចាប់តាំងពីការប្រមូលផ្តុំ កាលពីថ្ងៃសៅរ៍មុន នៅទីក្រុង Butler រដ្ឋ Pennsylvania ជាកន្លែង ដែលលោកបានគេចផុត ពីការប៉ុនប៉ងធ្វើឃាត។ អតីតប្រធានាធិបតី បានឡើងឆាកនៅថ្ងៃចុងក្រោយនៃ RNC ដើម្បីចែករំលែកចក្ខុវិស័យ របស់លោកសម្រាប់អនាគត របស់សហរដ្ឋអាមេរិក នៅក្នុងសុន្ទរកថា ដែលលោកបានសរសេរឡើងវិញ ទាំងស្រុងបន្ទាប់ពីការបាញ់ប្រហារ។

ដំបូងឡើយ លោក ត្រាំ បានរៀបចំ “សុន្ទរកថាដ៏តឹងតែងបំផុត … ទាំងអស់អំពីអំពើពុករលួយ” របស់រដ្ឋបាលប្រធានាធិបតី Joe Biden ប៉ុន្តែ “បានបោះវាចោល” បន្ទាប់ពីការប៉ុនប៉ងធ្វើឃាត។ លោកបានពន្យល់ក្នុងបទសម្ភាសន៍ជាមួយកាសែត New York Post កាលពីថ្ងៃអាទិត្យថា «នេះជាឱកាសមួយ ដើម្បីនាំប្រទេសទាំងមូល និងសូម្បីតែពិភពលោកទាំងមូលរួមគ្នា»។

លោក ដូណាល់ ត្រាំ បានបន្ថែមនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យបន្ទាប់ពីការបាញ់ប្រហារថា “នៅក្នុងពេលនេះ វាមានសារៈសំខាន់ ជាងពេលណាៗទាំងអស់ដែលយើងឈររួបរួម និងបង្ហាញពីចរិតពិតរបស់យើងជាជនជាតិអាមេរិក នៅតែរឹងមាំ និងប្តេជ្ញាចិត្ត និងមិនអនុញ្ញាត ឱ្យអំពើអាក្រក់ឈ្នះឡើយ” ។ យើងនឹងមិនភ័យខ្លាចឡើយ ប៉ុន្តែផ្ទុយទៅវិញនៅតែរឹងមាំក្នុងសេចក្ដីជំនឿ ហើយរឹងមាំពេល ប្រឈមមុខនឹងអំពើទុច្ចរិត»។

មិត្តរួមដំណែង របស់លោក ដូណាល់ ត្រាំ គឺ សមាជិកព្រឹទ្ធសភារដ្ឋ Ohio លោក J.D. Vance បានថ្លែងទៅកាន់ RNC កាលពីយប់មុន ដោយទទួលយក ជាផ្លូវការ នូវការតែងតាំង ជាអនុប្រធានាធិបតីអាមេរិក ។ ក្នុងអំឡុងពេលនៃសុន្ទរកថារយៈពេលកន្លះម៉ោង សមាជិកសភា និងទាហានជើងចាស់ នៃកងម៉ារីនរូបនេះបានរិះគន់លោក Biden ចំពោះការគាំទ្រកិច្ចព្រមព្រៀងពាណិជ្ជកម្មដែល “បំផ្លាញ” ការងារផលិតកម្មរបស់អាមេរិក និងគាំទ្រការលុកលុយ របស់ប្រទេសអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ ដោយសន្យាថា រដ្ឋបាលលោក ត្រាំ ទីពីរនឹងបញ្ជូនតែទាហាន អាមេរិកទៅធ្វើសង្គ្រាមនៅពេលដែលចាំបាច់៕
ប្រែសម្រួលៈ ណៃ តុលា

To Top