បរទេស៖ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួលមរណភាពហើយនៅម៉ោង ១ និង ២៨ នាទីរសៀល ថ្ងៃសុក្រនេះនៅមន្ទីរពេទ្យមជ្ឈិមយោធា 108 ក្នុងទីក្រុងហាណូយ ដោយសារជំងឺធ្ងន់ធ្ងរ ក្នុងជន្មាយុ ៨០ ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន VN EXPRESS។
ក្រុមប្រឹក្សាវិជ្ជាជីវៈសម្រាប់ការគាំពារសុខភាពរបស់មន្ត្រីមជ្ឈិមនៅថ្ងៃសុក្របាននិយាយថា លេខាបក្សលោក Nguyen Phu Trong បានទទួលមរណភាពហើយបន្ទាប់ពីមានជំងឺមួយរយៈ ទោះបីជាមានការយកចិត្តទុកដាក់ និងព្យាបាលដោយបក្ស រដ្ឋ វេជ្ជបណ្ឌិត និងអ្នកជំនាញសុខភាពនាំមុខក៏ដោយ។
គណៈកម្មាធិការមជ្ឈិមបក្ស សភាជាតិ ប្រធានាធិបតី រដ្ឋាភិបាល និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នឹងចេញសេចក្តីជូនដំណឹងពិសេសមួយស្តីពីពិធីបុណ្យសពរដ្ឋរបស់លោក៕
ដោយ៖ ណៃ តុលា
