ព័ត៌មានអន្តរជាតិ

សេវាសម្ងាត់អាមេរិក បានបដិសេធការការពារ បន្ថែមជូនលោក ដូណាល់ ត្រាំ

RT News

បរទេស៖ ទីភ្នាក់ងារព័ត៌មាន The New York Times បានរាយការណ៍ដោយដកស្រង់សម្តីប្រធានទីភ្នាក់ថា សេវាសម្ងាត់អាមេរិកបានទទួលស្គាល់ថា ខ្លួនបានបដិសេធម្តងហើយម្តងទៀត ចំពោះមេដឹកនាំជួរមុខរបស់គណបក្សសាធារណរដ្ឋ និងជាអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងការស្នើសុំការការពារបន្ថែមចាប់តាំងពី គាត់បានចាកចេញពីតំណែង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក ដូណាល់ ត្រាំ បានជៀសផុតពីការស្លាប់យ៉ាងចង្អៀត នៅក្នុងការប្រមូលផ្តុំយុទ្ធនាការមួយនៅទីក្រុង Butler រដ្ឋ Pennsylvania កាលពីថ្ងៃទី១៣ ខែកក្កដា នៅពេលដែលគ្រាប់កាំភ្លើងរបស់ ឃាតកបានខ្ទាស់ត្រូវត្រចៀករបស់គាត់។ ការបាញ់ពីលើដំបូលចម្ងាយប្រហែល 150 ម៉ែត្រ ពីឆាកនោះ គឺខ្មាន់កាំភ្លើងឈ្មោះ Thomas Matthew Crooks អាយុ ២០ ឆ្នាំ បានសម្លាប់អ្នកចូលរួមម្នាក់នៅឯការជួបជុំ និងធ្វើឱ្យពីរនាក់ផ្សេងទៀតរងរបួស មុនពេលត្រូវបានបាញ់សម្លាប់ ដោយអ្នកលបបាញ់សេវាសម្ងាត់។

នៅក្នុងអត្ថបទរបស់ខ្លួនកាលពីថ្ងៃសៅរ៍ កាសែត New York Times បានដកស្រង់សម្តីប្រធានផ្នែកទំនាក់ទំនងសម្ងាត់ របស់សហរដ្ឋអាមេរិកលោក Anthony Guglielmi ដោយបានទទួលស្គាល់ថា ទីភ្នាក់ងារនេះបានបដិសេធសំណើមួយចំនួន សម្រាប់ទ្រព្យសម្បត្តិសន្តិសុខសហព័ន្ធបន្ថែម ដែលស្វែងរករបស់លោក ដូណាល់ ត្រាំ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ តំណាង​របស់​ខ្លួន​បាន​អះអាងថា សំណើ​ដែលពិភាក្សា គឺមិន​ទាក់ទង​ផ្ទាល់​នឹង​ការ​ជួប​ជុំ​គ្នា​នៅ Butler ទេ។

NYT ក៏បានដកស្រង់សម្តីបុគ្គលិកយុទ្ធនាការ ដូណាល់ ត្រាំ ដែលមិនបញ្ចេញឈ្មោះដោយបញ្ជាក់ថា មានឧបករណ៍រាវរកលោហៈមិនគ្រប់គ្រាន់ ហើយសត្វសុនខ (ឆ្កែ) ដែលបានទទួលការបណ្តុះបណ្តាលពិសេស គឺអវត្តមាននៅកន្លែងនានា ដោយបន្ថែមថា វាជាបញ្ហាទូទៅដែលបេក្ខជនជួរមុខ របស់បក្សសាធារណរដ្ឋប្រឈមមុខ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top