ព័ត៌មានអន្តរជាតិ

Update ៖ លោក ដូណាល់ ត្រាំ ថ្លែងថា លោកស្រី Kamala ជាគូប្រជែងងាយយកជម្នះ ជាងការប្រជែងជាមួយនឹង លោក បៃដិន ទៅទៀត

xinhua

វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ បានថ្លែងឲ្យដឹងកាលពីថ្ងៃអាទិត្យថា លោកគិតថា លោកស្រី Kamala Harris អនុប្រធានាធិបតី នឹងងាយចាញ់ក្នុងការបោះឆ្នោតនៅខែវិច្ឆិកា ជាងលោក ចូ បៃដិន ប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ ដែលកាលពីមុនបានលាឈប់ ពីតំណែងជាបេក្ខភាពបក្សរបស់គាត់ ។

លោក ត្រាំ បានប្រាប់ដល់ទូរទស្សន៍ CNN យ៉ាងដូច្នេះថា “លោកស្រី Harris នឹងងាយស្រួលវាយជាង លោក ចូ បៃដិន” ។

លោក ត្រាំ និងក្រុមយុទ្ធនាការរបស់គាត់ក្រោយ មកក៏បានវាយប្រហារលោក បៃដិន និងលោកស្រី Harris នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈដែលបានលើកឡើងថា បៃដិន មិនសមក្នុងការបន្តធ្វើជាប្រធានាធិបតីនោះទេ ។

គេបានដឹងថា លោក បៃដិន បានបញ្ចប់យុទ្ធនាការបោះឆ្នោតឡើងវិញ នៅថ្ងៃអាទិត្យ បន្ទាប់ពីសមាជិកបក្ស ប្រជាធិបតេយ្យបានបាត់បង់ជំនឿ លើភាពឆ្លាតវៃខាងផ្លូវចិត្ត និងសមត្ថភាព ក្នុងការផ្តួលលោក ត្រាំ ។ លោក បៃដិន បានគាំទ្រលោកស្រី Harris ដើម្បីជំនួសគាត់ជាបេក្ខជនរបស់គណបក្សវិញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top