ព័ត៌មានអន្តរជាតិ

Updated៖ ចំនួនអ្នកស្លាប់ នៅតំបន់ហ្គាហ្សា កើនឡើងដល់ ៣៨,៩៨៣នាក់

xinhua

ហ្គាហ្សា ៖ អាជ្ញាធរសុខាភិបាល ដែលមានមូលដ្ឋាន នៅតំបន់ហ្គាហ្សា បានឲ្យដឹងថា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន ពីការវាយប្រហារបន្តរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣៨,៩៨៣នាក់ហើយ។

ក្នុងរយៈពេល ២៤ម៉ោងកន្លងមក យោធាអ៊ីស្រាអែលបានសម្លាប់មនុស្ស ៦៤នាក់ និងរបួស ១០៥នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣៨,៩៨៣នាក់ និងរបួសដល់ ៨៩,៧២៧នាក់ចាប់តាំងពីជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល បានផ្ទុះឡើងនៅដើមខែតុលា ឆ្នាំ២០២៣។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ព IDF កំពុងបន្តប្រតិបត្តិការនៅតំបន់ហ្គាហ្សាស្ទ្រីប ថ្មើរជើង ផ្លូវអាកាស និងផ្លូវសមុទ្រ។

ក្នុងអំឡុងពេលប្រតិបត្តិការនៅក្នុងតំបន់រ៉ាហ្វា ភាគខាងត្បូង តំបន់ហ្គាហ្សា “យន្តហោះកងកម្លាំង IDF មួយបានកំណត់អត្តសញ្ញាណ សាមជិកភេរវករប្រដាប់អាវុធ ដែលកំពុងឆ្ពោះទៅរកកងទ័ព ដែលបានឆ្លើយតបយ៉ាងរហ័ស និងលុបបំបាត់បណ្ដាញរបស់ពួកគេ”។

ប្រភពបានបន្ថែមថា “នៅតំបន់ភាគកណ្ដាលហ្គាហ្សាស្ទ្រីប កងទ័ព IDF បានធ្វើប្រតិបត្តិការគោលដៅលើ រចនាសម្ព័ន្ធយោធាជាច្រើន ដោយកំណត់ទីតាំងអាវុធជាច្រើនប្រភេទ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយកាលពីថ្ងៃអាទិត្យ កងកម្លាំង IDF បានឲ្យដឹងថា ខ្លួនបានរកឃើញមេរោគ poliovirus នៅក្នុងតំបន់ហ្គាហ្សា និងបានចាប់ផ្តើមយុទ្ធនាការមួយដើម្បីចាក់វ៉ាក់សាំងដល់កងទ័ពជើងគោករបស់ខ្លួន៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top