ថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានពិភពលោក បានផ្សាយជាញឹកញាប់ថា ភ្ញៀវទេសចរបរទេសចំនួនកាន់តែច្រើន បានជ្រើសរើសប្រទេសចិន ជាគោលដៅទេសចរណ៍ ។ កម្លាំងចលករនៅពីក្រោយនេះ គឺចិនបានបន្តកែសម្រួលសេវាហេដ្ឋារចនាសម្ព័ន្ធ និងសេវាអ៊ីធើណេតសម្រាប់ ជនបរទេសឱ្យប្រើកាន់តែងាយស្រួល ហើយគោលនយោបាយ ពាក់ព័ន្ធក៏បានពង្រីកបន្ថែម។ បច្ចុប្បន្ន ប្រទេសចិនបានអនុវត្តគោលនយោបាយ លើកលែងទិដ្ឋាការរយៈពេល ១៤៤ ម៉ោងក្នុងច្រកព្រំដែនចំនួន ៣៧ កន្លែង ដែលពលរដ្ឋប្រទេសចំនួន៥៤ អាចចូលដែនចិនធ្វើទេសចរចម្ងាយខ្លី ធ្វើពាណិជ្ជកម្ម បំពេញទស្សនកិច្ច ជួបជុំញាតិមិត្តជាដើម។ ក្នុងចំណោមច្រកព្រំដែន លើកលែងទិដ្ឋការទាំងនេះ មានច្រក២កន្លែងស្ថិតក្នុងក្រុងសៀមិន ខេត្តហុកគៀន។
ក្រុងសៀកមិនជាតំបន់សេដ្ឋកិច្ចពិសេសមួយ របស់ប្រទេសចិន និងជាទីក្រុងទេសចរណ៍ល្បី ដែលទទួលបានរង្វាន់សម្រាប់ប្រជាជន ស្នាក់នៅបានល្អពីអង្គការសហប្រជាជាតិ ( UN Habitat Scroll of Honour) ដែលទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិ ១០០ លាននាក់ជាមធ្យមក្នុងរៀងរាល់ឆ្នាំ។

ប្រទេសចិនមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៧ ដែលស្ថិតនៅខេត្តក្វាំងតុង ខេត្តហុកគៀន ខេត្តហៃណាននិងភូមិភាគជនជាតិវៃវូលស៊ីនជាំង ដែលមានទេសភាពធម្មជាតិ និងមនុស្សធម៌ខុសគ្នា ប្រកបដោយលក្ខណៈពិសេសរៀងៗខ្លួន ហើយរដ្ឋបាលបានដាក់ចេញវិធានការ ផ្តល់ភាពងាយស្រួលដល់ ការរស់នៅរបស់ប្រជាជន បានទាក់ទាញភ្ញៀវទេសចរគ្រប់ទិសទី លើពិភពលោកមកដើរលេងកម្សាន្ត។ ឆមាសទីមួយឆ្នាំ២០២៤ តំបន់ស៊ីនជាំងបានទទួលភ្ញៀវទេសចរអន្តរជាតិ ចំនួនលើសពី ២២៩ម៉ឺននាក់ ប្រាក់ចំណូលខាងទេសចរណ៍អន្តរជាតិមានទំហំ ១៧៦៨ លានដុល្លារអាមេរិក។

សូមបញ្ជាក់ថា “អាថ៍កំបាំងនៃភាពស្រស់ស្អាត” នៃតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសចិន កើតចេញមកពីគំនិតដែលហៅថា «គូរប្លង់មួយរហូតដល់ទីបញ្ចប់» ដែលជាខ្លឹមសារមួយនៃគំនិតធ្វើអភិបាលកិច្ចរបស់លោក Xi Jinping មេដឹកនាំកំពូលបក្សនិងរដ្ឋចិន។ កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០ ដែលទើបបិទបញ្ចប់ដោយជោគជ័យ នាពេលថ្មីៗនេះបានកំណត់ផែនទីមេ នៃការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ ដោយគ្រប់ជ្រុងជ្រោយ និងការធ្វើទំនើបកម្មតាមបែបផែនចិន ដោយលើកឡើងថា ប្រទេសចិននឹងផ្តោតសំខាន់លើ ការលើកកម្ពស់គុណភាព នៃជីវភាពរស់នៅរបស់ប្រជាជន និងការកសាងប្រទេសចិនដ៏ស្រស់ស្អាត កែសម្រួលប្រព័ន្ធគ្រប់គ្រង បរិស្ថានអេកូឡូស៊ី ដើម្បីជំរុញការរួមរស់នៅ ដោយសុខុមាលភាព រវាងមនុស្សជាតិនិងធម្មជាតិ៕
