បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT លោកស្រីKimberly Cheatle បានប្រកាសលាលែង ពីតំណែងជាប្រធានភ្នាក់ងារអង្គរក្ស របស់អាមេរិកហើយ បន្ទាប់ពីបដិសេធ មិន ធ្វើដូច្នេះចាប់តាំង តែពីហេតុការណ៍ប៉ុនប៉ង ធ្វើឃាតបេក្ខជន ប្រធានាធិបតី នៃគណបក្សសាធារណរដ្ឋ Donald Trump ។
ខ្មាន់កាំភ្លើងបានវាយប្រហារ ដោយកាំភ្លើងធ្វើឲ្យរបួសត្រចៀកខាងស្តីរបស់លោក Trump អំឡុងពេលធ្វើយុទ្ធនាការ បោះឆ្នោតនៅ Butler រដ្ឋ Pennsylvania កាលពីថ្ងៃទី១៣ខែកក្កដា ដោយក្នុងនោះក៏បានធ្វើឲ្យមានមនុស្សម្នាក់ស្លាប់នៅក្នុងហ្វូងអ្នកគាំទ្រផង និងពីរនាក់ទៀតរងរបួស មុនពេលខ្មាន់កាំភ្លើង ត្រូវបានបាញ់សម្លាប់នៅនឹងកន្លែង។
ទោះបីជាលោកស្រី Cheatle បាន ទទួលខុសត្រូវទាំងស្រុង ចំពោះការខកខានក្នុងសវនាការរបស់សភាក៏ដោយ នាងបានទទូចថានាងគឺជា មនុស្សល្អបំផុត ដើម្បីដឹកនាំទីភ្នាក់ងារនៅពេលនេះ ហើយបាននិយាយថានាងមាន ទំនុកចិត្តពេញលេញលើបុគ្គលិកទាំងប្រុស និងស្រីនៃអង្គភាពនេះ ។
គួរឲ្យដឹងដែរថាប្រធានាធិបតី Joe Biden គឺជាអ្នកដែលបានបញ្ជាក់ពីការលាលែងពីតំណែងរបស់លោកស្រី Cheatle ដោយផ្ទាល់ហើយអរគុណលោកស្រីសម្រាប់កាបំពេញ ការងាររបស់នាង ចំពោះប្រទេសជាតិនាពេលកន្លងមក និងបានប្រកាសថាគាត់នឹងតែងតាំង ប្រធានថ្មីក្នុងពេលឆាប់ៗនេះ ៕
ប្រែសម្រួល៖ស៊ុនលី