ព័ត៌មានអន្តរជាតិ

រុស្ស៊ី កំពុងបង្កើនសកម្មភាពផ្កត់ផ្គង់ ថាមពលទៅឲ្យប្រទេសចិន

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ឧបនាយករដ្ឋមន្ត្រីរុស្សីលោក Aleksandr Novak បាននិយាយថា ការនាំចេញឧស្ម័នរបស់រុស្ស៊ីទៅកាន់ ប្រទេសចិនអាចឈានដល់ ៣០ពាន់លានម៉ែត្រគូបនៅឆ្នាំនេះ តាមរយៈបំពង់មេហ្គា Power of Siberia ។

ប្រតិបត្តិករនៃបំពង់បង្ហូរប្រេង Gazprom ផ្គត់ផ្គង់ឧស្ម័នធម្មជាតិដល់ ប្រទេសជិតខាងអាស៊ីរបស់រុស្ស៊ី ក្រោមកិច្ចសន្យារយៈពេលវែង ដែលវាបានបិទភ្ជាប់ជាមួយសាជីវកម្ម ប្រេងជាតិចិនដែលហៅកាត់ថា CNPC ។

The Power of Siberia ឬថាមពលនៃស៊ីបេរីគឺជាផ្នែកមួយ នៃកិច្ចព្រមព្រៀងដែលមានតម្លៃ៤០០ ពាន់លានដុល្លាររយៈពេល ៣០ឆ្នាំរវាងក្រុមហ៊ុន Gazprom និង CNPC ដែលត្រូវបានកាន់កាប់ ក្នុងឆ្នាំ២០១៤ ។

ក្រុមហ៊ុន Gazprom បានបំពេញការងារលើសពីកាតព្វកិច្ច កិច្ចសន្យារបស់ខ្លួនជាប្រចាំពេញមួយឆ្នាំកន្លងមក ដោយកំណត់ត្រាប្រចាំថ្ងៃត្រូវបាន រាយការណ៍ជាញឹកញាប់ ហើយក្រុមហ៊ុនរុស្ស៊ីបានបង្កើន ការផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសចិន តាមរយៈថាមពលនៃស៊ីបេរី ៥០ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំក្នុងឆ្នាំ២០២៣ ដល់២២,៧bcmលើសពីកាតព្វកិច្ច កិច្ចសន្យារបស់ក្រុមហ៊ុន Gazprom ចំនួន ៧០០លានម៉ែត្រគូប ៕

ប្រែសម្រួល៖ ស៊ុន លី

To Top