ព័ត៌មានអន្តរជាតិ

សមាជិកសភា អាមេរិកម្នាក់ ទាមទារភស្តុតាង បង្ហាញថាលោក Joe Biden នៅមានជីវិត ក្រោយឆ្លងកូវីដ កាលពីសប្តាហ៍មុន

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកសភាមកពីគណបក្ស សាធារណរដ្ឋលោកស្រី Lauren Boebert បានទាមទារភស្តុតាង ដែលអាចបញ្ជាក់ថា ប្រធានាធិបតី សហរដ្ឋអាមេរិក Joe Biden នៅមានជីវិតនៅឡើយ ខណៈដែលបុរសវ័យ៨១ឆ្នាំរូបនេះ មិនត្រូវបានគេឃើញ ជាសាធារណៈចាប់តាំងពីបានឆ្លងវិរុស Covid-19 កាលពីសប្តាហ៍មុន ។

ការទាមទារ របស់លោកស្រី Boebert កើតឡើង បន្ទាប់ពីលោក Biden បានប្រកាសដោយមិននឹក ស្មានដល់ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ សង្គមកាលពីថ្ងៃអាទិត្យថា លោកនឹងចាកចេញពីការប្រជែង តំណែងប្រធានាធិបតី ឆ្នាំ២០២៤ហើយនឹងគាំទ្រអនុប្រធានាធិបតី លោកស្រី Kamala Harris ដើម្បីធ្វើជាតំណាងឱ្យ គណបក្ស ប្រជាធិបតេយ្យនៅក្នុងខែវិច្ឆិកាវិញ។

សេចក្តីប្រកាសជា លាយលក្ខណ៍អក្សរបានជំរុញ ឱ្យមានការព្រួយបារម្ភអំពីសុខភាព របស់លោក Biden ដោយហេតុថា សារនេះមិនមានអមដោយរូបថត ឬវីដេអូណាមួយ របស់ប្រធានាធិបតីឡើយ។

នៅក្នុងការបង្ហោះជាបន្តបន្ទាប់ នៅលើបណ្តាញសង្គម X កាលពីថ្ងៃចន្ទ លោកស្រី Boebert បានទាមទារឱ្យលោក Biden ផ្តល់ ភស្តុតាង ត្រឹមម៉ោង ៥ ល្ងាចនៅថ្ងៃដដែលនោះ ដោយនិយាយថា ប្រធានាធិបតី ត្រូវការចូលទៅពីមុខកាមេរ៉ា ហើយពិភាក្សាថាតើគាត់ដឹងថា គាត់បានបោះបង់ការប្រកួត ប្រជែងនេះដោយរបៀបណា៕

ប្រែសម្រួល៖ស៊ុនលី

To Top