ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសចិនថ្លែងថា “សេចក្តីប្រកាសទីក្រុងប៉េកាំង” នាំមកនូវក្តីសង្ឃឹម ដ៏មានតម្លៃជូន ដល់ប្រជាជនប៉ាឡេស្ទីន

នៅថ្ងៃទី ២៣ ខែកក្កដា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតីក្នុង សន្និសីទសារព័ត៌មាន ជាប្រចាំ អ្នកសារព័ត៌មាន បានសួរថា នៅព្រឹកថ្ងៃទី ២៣ ខែកក្កដានេះ ប្រទេសចិនបានរៀបចំ ធ្វើពិធីបិទកិច្ចសន្ទនា ផ្សះផ្សាផ្ទៃក្នុងរវាងកងកម្លាំង និងអង្គការ នានារបស់ប៉ាឡេស្ទីន។ តើភាគីចិន អាចបកស្រាយ លម្អិតអំពីស្ថានភាព ពាក់ព័ន្ធនឹងកិច្ចសន្ទនាលើកនេះទេ?

លោកស្រី Mao Ning បានឆ្លើយតបថា តមតាមការអញ្ជើញ របស់ប្រទេសចិន តំណាងជាន់ខ្ពស់នៃកងកម្លាំង និងអង្គការរបស់ប៉ាឡេស្ទីនចំនួន ១៤ បានធ្វើកិច្ចសន្ទនាផ្សះផ្សាគ្នានៅទីក្រុងប៉េកាំងពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែកក្កដា។
នៅព្រឹកថ្ងៃទី២៣ ខែកក្កដានេះ លោក Wang Yi សមាជិកការិយាល័យ នយោបាយ នៃគណៈកម្មាធិការ មជ្ឈិម បក្សកុម្មុយនីស្តចិន និង ជារដ្ឋមន្ត្រីការបរទេសចិន បានចូលរួមនិងថ្លែងសុន្ទរកថា ក្នុងពិធីបិទកិច្ចសន្ទនាលើកនេះ កងកម្លាំងនិងអង្គការនានា របស់ប៉ាឡេស្ទីនបានចុះហត្ថលេខាលើ “សេចក្តីប្រកាសទីក្រុងប៉េកាំងស្តីពីការបញ្ចប់ការបែកបាក់ និងពង្រឹងការរួបរួមសាមគ្គីគ្នានៃប្រជាជាតិប៉ាឡេស្ទីន” ។ វាជាលើកដំបូងហើយ ដែលកងកម្លាំងនិងអង្គការប៉ាឡេស្ទីនចំនួន ១៤ បានជួបជុំគ្នានៅ ទីក្រុងប៉េកាំង ដើម្បីធ្វើកិច្ចសន្ទនាផ្សះ ផ្សាគ្នា ដែលបាននាំមកនូវ ក្តីសង្ឃឹម ដ៏មានតម្លៃជូន ដល់ប្រជាជន ប៉ាឡេស្ទីន ដែលកំពុងរងទុក្ខវេទនា ។

សេចក្តីប្រកាសបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដោយស្មោះត្រង់របស់ភាគីចិនក្នុងការគាំទ្រសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន បញ្ចប់ការបែកបាក់ និងធ្វើឱ្យមានការឯកភាពគ្នាអំពីជំហររបស់ប៉ាឡេស្ទីន។ “សេចក្តីប្រកាស” បានសម្គាល់ថា កិច្ចសន្ទនាក្រុងប៉េកាំងបានបង្ហាញពីស្មារតីដ៏វិជ្ជមាន និងប្រកបដោយលក្ខណៈស្ថាបនា ព្រមទាំងឯកភាពគ្នាពីការសម្រេចបាននូវសាមគ្គីភាពនៃប្រជាជាតិប៉ាឡេស្ទីនដែលរួមមានកងកម្លាំងនិងអង្គការទាំងអស់ ក្រោមក្របខ័ណ្ឌដែលអង្គការរំដោះប៉ាឡេស្ទីន(PLO) ជាអង្កការស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រជាជនប៉ាឡេស្ទីន ៕

To Top