កាលពីថ្ងៃទី២២ ខែកក្កដា តាមម៉ោងក្នុងតំបន់ កិច្ចសន្ទនាសកល ស្តីពី”ឱកាសពិភពលោក ដែលបានមកពីការធ្វើឱ្យស៊ីជម្រៅ នូវកំណែទម្រង់ របស់ប្រទេសចិន ក្នុងយុគសម័យថ្មី” ដែលរៀបចំធ្វើដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានបើកធ្វើនៅក្រុង Dar es Salaam ប្រទេសតង់ហ្សានី ។ លោក Shen Haixiong អនុរដ្ឋមន្ត្រី នៃក្រសួង ឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ ។
ភ្ញៀវកិតិ្តយសជាង ៤០ រូប មកពីស្ថានទូតចិនប្រចាំនៅតង់ហ្សានី ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ របស់តង់ហ្សានី និងក្រុមធនាគារគំនិតជាដើម បានធ្វើការផ្លាស់ប្តូរមតិយោបល់ លើប្រធានបទដូចជាសារៈសំខាន់ ដ៏ជ្រាលជ្រៅ នៃកិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិនអាណត្តិទី ២០ ចំពោះពិភពលោក និងឱកាសរបស់ទ្វីបអាហ្វ្រិក ដែលបានពីការធ្វើទំនើបកម្ម តាមបែបផែនចិនជាដើម ។
អង្គប្រជុំបានសម្គាល់ឃើញថា ជានិច្ចកាល ប្រទេសចិនតែងតែប្រកាន់ខ្ជាប់ នូវការធ្វើការជាមួយបណ្តាប្រទេសសកលខាងត្បូង ក្នុងនោះរួមទាំងប្រទេស តង់ហ្សានី និងបណ្តាប្រទេសអាហ្រ្វិក ផ្សេងទៀត ដើម្បីកសាងសហគមន៍ រួមវាសនា របស់មនុស្សជាតិ និងជំរុញវិបុលភាពរួម នៃសកលលោកជាបន្តបន្ទាប់ តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ។
លោក An Xiaoyu ប្រធានមជ្ឈមណ្ឌលកម្មវិធីផ្សាយ ជាភាសាអាស៊ីនិងអាហ្រ្វិកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានបកស្រាយជូន ចំពោះអង្គប្រជុំអំពីស្មារតីនិងអត្ថន័យសំខាន់ នៃកិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ៕