កាលពីថ្ងៃទី ២២ ខែកក្កដា តាមម៉ោងក្នុងតំបន់ កិច្ចសន្ទនាស្តីពី” ឱកាសពិភពលោក ដែលបានមកពីការធ្វើឱ្យស៊ីជម្រៅ នូវកំណែទម្រង់ របស់ប្រទេសចិន ក្នុងយុគសម័យថ្មី” ដែលរៀបចំធ្វើដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានប្រារព្ធឡើងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ លោក Shen Haixiong អនុរដ្ឋមន្ត្រី នៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងលោក Xie Feng ឯកអគ្គរដ្ឋទូតចិន ប្រចាំសហរដ្ឋអាមេរិក បានថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ ។ លោកបណ្ឌិត Robert Lawrence Kuhn ម្ចាស់មេដាយមិត្តភាព និង កំណែទម្រង់របស់ចិន និងជាប្រធានមូលនិធិ Kuhn នៃសហរដ្ឋអាមេរិក និង លោក Stephen Kennedy Smith ប្រធានក្រុមប្រឹក្សាភិបាល នៃមូលនិធិគ្រួសារ Kennedy នៃសហរដ្ឋអាមេរិក បានចូលរួមនិងថ្លែងសុន្ទរកថា ក្នុងសកម្មភាពនេះ ។
ភ្ញៀវកិត្តិយសជិតមួយរយនាក់ មកពីធនាគារគំនិត មជ្ឈដ្ឋានពាណិជ្ជកម្ម និងមជ្ឈដ្ឋានសិក្សាស្រាវជ្រាវ របស់អាមេរិក បានធ្វើការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ អំពីការធ្វើឱ្យស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយថែមទៀត នូវកំណែទម្រង់របស់ចិន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិក ព្រមទាំងបញ្ហាថាតើការ ជំរុញការធ្វើទំនើបកម្មតាមបែបផែនចិននឹងនាំមកនូវឱកាសអ្វីខ្លះដល់ការអភិវឌ្ឍរួមនៃប្រទេសទាំងអស់ និងការវិវឌ្ឍនរីកចម្រើន របស់មនុស្សជាតិ។
ភ្ញៀវកិត្តិយសបានឯកភាពគ្នាថា កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិនអាណត្តិទី ២០ បានធ្វើការចាត់ចែងជាយុទ្ធសាស្ត្រ ដើម្បីធ្វើឱ្យកំណែទម្រង់ មានភាពកាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយថែមទៀត និងជំរុញការធ្វើទំនើបកម្ម តាមបែបផែនចិន ហើយដាក់បញ្ចូលភាព ប្រាកដប្រជា ដ៏មានតម្លៃ សម្រាប់ពិភពលោក និងបំពេញបន្ថែមកម្លាំងចលករ យ៉ាងខ្លាំងក្លាសម្រាប់ការធ្វើទំនើប កម្មពិភពលោក ៕