ព័ត៌មានអន្តរជាតិ

រុស្ស៊ី ហាមឃាត់ប្រធានក្រុមហ៊ុនតូយ៉ូតា និងមេដឹកនាំអាជីវកម្មជប៉ុនផ្សេងទៀត មិនឲ្យជាន់ទឹកដីរបស់ខ្លួន

Kyodo

ម៉ូស្គូ៖ រុស្ស៊ីបានឲ្យដឹងថា ខ្លួននឹងហាមឃាត់ការចូលរបស់ប្រធានក្រុមហ៊ុន Toyota Motor Corp លោក Akio Toyoda និងពលរដ្ឋជប៉ុនចំនួន ១២នាក់ផ្សេងទៀត ដែលភាគច្រើនជាអ្នកដឹកនាំអាជីវកម្ម ដើម្បីឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់ជប៉ុន ប្រឆាំងនឹងទីក្រុងមូស្គូចំពោះការលុកលុយ របស់ខ្លួនលើអ៊ុយក្រែន ដែលជំរុញឱ្យទីក្រុងតូក្យូ ធ្វើការតវ៉ា។

យោងតាមក្រសួងការបរទេសរបស់រុស្ស៊ី បានឱ្យដឹងថា ការហាមឃាត់ការចូលនេះ សំដៅលើបុគ្គលមួយចំនួន ដូចជាប្រធានក្រុមហ៊ុន Rakuten Group Inc., Hiroshi Mikitani, Toray Industries Inc. និងក្រុមហ៊ុន Mitsuo Ohya។

បញ្ជី​នេះ​ក៏​រួម​បញ្ចូល​ទាំងលោក Akihiko Tanaka ប្រធាន​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន ​គាំទ្រ​ដោយ​រដ្ឋាភិបាល នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ក្រសួងមិនបានបញ្ជាក់ច្បាស់ពីមូលហេតុ ដែលខ្លួនជ្រើសរើសបញ្ចូលជនជាតិជប៉ុនទាំង ១៣នាក់ទៅក្នុងបញ្ជីហាមឃាត់ការចូលទឹកដីរបស់ខ្លួន បន្ទាប់ពីបានដាក់វិធានការស្រដៀងគ្នានេះ លើនាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា រដ្ឋមន្ត្រីខុទ្ទកាល័យ និងសមាជិកសភាដទៃទៀត ក៏ដូចជាប្រជាជនដែលជាកម្មសិទ្ធិ របស់ស្ថាប័នសារព័ត៌មាន និងអ្នកសិក្សា។

នៅទីក្រុងតូក្យូកាលពីថ្ងៃពុធ អ្នកនាំពាក្យរដ្ឋាភិបាលកំពូលរបស់ប្រទេសជប៉ុន លោក Yoshimasa Hayashi បានឲ្យដឹងថា ជំហានដែលបានប្រកាសដោយប្រទេសរុស្ស៊ីគឺ “មិនអាចទទួលយកបានទាំងស្រុង” ដោយសារតែវាអាចរឹតបន្តឹងសកម្មភាព ស្របច្បាប់របស់ក្រុមហ៊ុនក្នុងស្រុក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top