អនុលោមទៅតាមការគិតដែល កំពុងរីករាលដាលផុសផុល នៅលោកខាងលិចបច្ចុប្បន្ន គឺវិបត្តិនៅ Ukraine មកពីមានការឈ្លានពានមកលើ Ukraine និងការវាយប្រហាររបស់រុស្ស៊ីមកលើទីក្រុង Kyiv នេះឯង? ព្រោះបើយោងទៅតាមទឡ្ហីករណ៍មួយនេះ គឺករណីដែលលោក Vladimir Putin យកទ័ពចូលកាន់កាប់ Crimea ដែលជាមហិច្ចតាយូលង់ណាស់មកហើយរបស់រុស្ស៊ី ក្នុងការធ្វើឱ្យរស់ឡើងវិញនូវចក្រភពសូវៀត ដែលធ្លាប់មានតាំងពីព្រេងនាយមក! ហើយចុងក្រោយ Putin អាចបន្តធ្វើនូវរឿងទាំងនេះ មកលើបណ្ដារដ្ឋដែលពីដើមឡើយ ជាដែនដីសូវៀតចាស់ ក្នុងចក្រភពនៃអឺរ៉ុបខាងកើតនោះ!។
នៅលើមូលដ្ឋាននៃនយោបាយមួយ មិនច្បាស់លាស់ដូច្នេះ ទើបប្រការដែលប្រធានាធិបតី Viktor Yanukovych របស់ Ukraine ដែលត្រូវបានផ្ដួលរំលំ កាលពីខែកុម្ភៈ២០២៤ ដែលនេះអាចជាកត្តាស្លាប់រស់មួយក្នុងការនាំឱ្យលោក Putin សម្រេចចាត់បញ្ជួនកងទ័ពរុស្ស៊ីចូលទៅកាន់កាប់ដែនដីមួយចំណែកណាបន្ថែមទៀតរបស់ Ukraine នោះ!។
ជាការពិត ការបកស្រាយទាំងអស់ខាងលើនេះ គឺពុំមានចរិតសមហេតុផលណាមួយទាំងអស់! ព្រោះសហរដ្ឋអាមេរិកនិងលោកខាងលិចទេ ដែលត្រូវទទួលខុសត្រូវទាំងស្រុង នៅក្នុងវិបត្តិ Ukraine មួយនេះជាដាច់ខាត!ព្រោះឬសគល់នៃមូលបទសំខាន់ក្នុងវិបត្តិ Ukraine គឺស្ថិតនៅត្រង់ចំណុច ការពង្រីក Nato មកទិសខាងកើត ជាគន្លឹះស្នួលនៃបញ្ហាយុទ្ធសាស្រ្តមួយនេះដែលក្នុងនោះរួមមានទាំងការនាំ Ukraine ឱ្យ ចេញផុតពីតារាវិថីនៃ Rada របស់រុស្ស៊ី បន្ទាប់មកដាក់បញ្ជូល Ukraine ទៅក្នុងប្លុកលោកខាងលិចទៀតផង! ដែលក្នុងពេលនោះការពង្រីកអត្ថិរភាពរបស់ EU ក៏ត្រូវបានបន្តនិងជំរុញទៅទិសខាងកើតនិងប្រការដែលលោកខាងលិចប្ដេជ្ញាផ្ដល់ការគាំទ្រទៅដល់បណ្ដាអង្គការប្រជាធិបតេយ្យ NGOsនៅ Ukraine ដែលនេះគឺជាដើមហេតុក្នុងការនាំឱ្យមាន បដិវត្តន៍ពណ៍ ក្នុងបណ្ដាឆ្នាំ២០០៤ នៅក្នុងប្រទេសមួយចំនួននេះទៅ!។
ចាប់តាំងពីពាក់កណ្ដាលឆ្នាំ១៩៩០មក ពួកអ្នកដឹកនាំរបស់សូវៀត ចាប់មានគំនិតប្រឆាំងយ៉ាងខ្លាំង មកលើផែនការពង្រីករបស់អង្គការ Nato ហើយក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ រុស្ស៊ីបានអះអាងនូវជំហរមិនដកថយរបស់ខ្លួន និងដាច់ខាតមិនឈរមើលបណ្ដាប្រទេសភូមិផងដែលមានទីតាំងភូមិសាស្រ្តនយោបាយ ក្នុងភូមិសាស្រ្តយុទ្ធសាស្រ្តរបស់រុស្ស៊ី ដែលត្រូវបានពួកលោកខាងលិចប្រែក្លាយទៅជាកំពែងយុទ្ធសាស្រ្តទាំងយោធា និងសេដ្ឋកិច្ច ប្រឆាំងទៅនឹងផលប្រយោជន៍របស់រុស្ស៊ីនោះ!។
ចំពោះលោក Putin ប្រការដែលពួកលោកខាងលិចសកម្មចូលរួមក្នុងការផ្ដួលរំលំ ប្រធានាធិបតីស្របច្បាប់ លោក Viktor Yanukovych របស់ Ukraine ដែលលោកគ្រាន់តែមាននិន្នាការស្និទ្ធជាមួយរុស្ស៊ីសោះ ដែលសកម្មភាពមួយនេះត្រូវបាន លោក Putin ចាត់ទុកថាជាអំពើរដ្ឋប្រហារនោះ! ឆ្លើយតបទៅនឹងបណ្ដាសកម្មភាពអមិត្តទាំងនេះរបស់អាមេរិកនិងលោកខាងលិចនោះលោក Putin បានសម្រេចបញ្ជួនទ័ពទៅកាន់កាប់ Crimea ជាឧបទ្វីបមួយដែល Putin ជឿជាក់ថា ពួក Nato មានបំណងចង់ដាក់មូលដ្ឋានកងទ័ពជើងទឹក ឱ្យប្រចាំនៅទីនេះ! ដូច្នេះរុស្ស៊ីគ្មានអ្វីក្រៅអំពីធ្វើឱ្យ Ukraine ជានិច្ចស្ថិតនៅក្នុងស្ថានភាពមួយមានអស្ថេរភាពជាប្រចាំ ដើម្បី Ukraine លែងមានគំនិតចង់ចូល Nato បោះបង់ចោលនូវគំនិតចង់ដើរជាមួយអាមេរិក លោកខាងលិច ប្រឆាំងទៅនឹងរុស្ស៊ី ទៀត!។
ការវាយបករបស់លោក Putin មកលើកម្លាំងអរិភាពហាក់បីពុំមានអ្វី ដែលជាការចម្លែកសោះ ហើយចុងក្រោយពួកលោកខាងលិចបានបំពានយ៉ាងកំរោលមកលើផ្ទះបាយរបស់រុស្ស៊ីមែន ព្រមទាំងបានគម្រាមកំហែងមកលើផលប្រយោជន៍យុទ្ធសាស្រ្តស្លាប់រស់ របស់រុស្ស៊ី ជាប្រការមួយដែលលោក Putin បានអះអាងនិងបញ្ជាក់ជាច្រើនសារទៅវិញទៅមកថានឹងមិនអត់អោនឱ្យនោះ!។
យ៉ាងហោចណាស់ សហរដ្ឋអាមេរិកនិងពួកលោកខាងលិច មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅចំពោះមុខការប្ដេជ្ញាវាយបករបស់លោក Putin មកលើ Ukraine បន្ទាប់ពីការកាន់កាប់ Crimea មក ទើបពួកនេះដឹងថាខុសដោយពួកលោកខាងលិចនៅជឿថា នយោបាយ Realpolitik លែងមានប្រសិទ្ធផលទៀតនៅក្នុងសតវត្សន៍ទី២១ និងអឺរ៉ុបអាចរក្សាបានយ៉ាងពេញលេញអំណាចសេរីភាព ដែលផ្អែកមកលើមូលដ្ឋាននៃបណ្ដាគោលការណ៍នៃសេរីភាពនិយម ដូចជាអំណាចនិតិរដ្ឋ ការរណបពឹងពាក់គ្នាទៅវិញទៅមកលើផ្នែកសេដ្ឋកិច្ចនិងការគោរពប្រជាធិបតេយ្យ សេរី និងសិទ្ធិមនុស្សនោះ!។
តែយ៉ាងណាក៏ដោយ ក៏ផែនការ ដ៏មហិមានិងស្មោកគ្រោករបស់ពួកលោកខាងលិច បានបរាជ័យនៅ Ukraine ហើយវិបត្តិនៅ Ukraine បានបង្ហាញឱ្យឃើញថា គោលនយោបាយ Realpolitik នៅតែមានចរិតសមស្របទៅនឹងសភាពការណ៍នាពេលបច្ចុប្បន្ននេះ! ហើយបើប្រទេសណាមួយបដិសេធ មិនទទួលស្គាល់ Realpolitik អាចនឹងមានវាសនាប្រឈមទៅនឹងហានិភ័យមួយដ៏គ្រោះថ្នាក់បំផុតនោះ!។នៅក្នុងបរិបទមួយនេះ ចង់បញ្ជាក់ឱ្យឃើញថា មជ្ឈដ្ឋានដឹកនាំរបស់អាមេរិកនិងអឺរ៉ុប បានធ្វើឱ្យមានការខុសឆ្គងមួយដ៏ធំ គឺការប្រឹងប្រែងប្រែក្លាយ Ukraine ឱ្យទៅជាកំពែងរបស់លោកសេរីដែលមានទីតាំងស្ថិតនៅជាប់ទៅនឹងព្រំដែនរបស់រុស្ស៊ីនោះ!។ ឥឡូវនេះលទ្ធផលបានឃើញយ៉ាងជាក់ស្ដែងនៃអំពើដែលអាមេរិក និងពួកលោកខាងលិចបានប្រព្រឹត្តិ ហើយពួកអគតិនេះនឹងបន្តធ្វើឱ្យសភាពការណ៍កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត ដោយពុំមានច្រកចេញនោះឡើយ!។
នយោបាយមើលស្រាលរុស្ស៊ី ពីមជ្ឈដ្ឋានលោកខាងលិច
នៅពេលដែលសង្គ្រាមត្រជាក់ជិតចប់ ថ្នាក់ដឹកនាំសូវៀត ហាក់បីចង់ឱ្យកម្លាំងរបស់អាមេរិកបន្តឈរជើងនៅអឺរ៉ុប ហើយប្លុកNato រក្សាស្ថានភាពដដែល (Statue Quo) ដែលនេះគឺជាការព្រមព្រៀងមួយដែលពុំមានលក្ខខ័ណ្ឌ (Tacit agreement) ក្នុងការរក្សានូវប្រទេសអាល្លឺម៉ង មួយដែលទើបតែមានការបង្រួបបង្រួម ឯកភាពជាតិឱ្យបន្តស្ថិតនៅក្នុងស្ថានភាព សន្តិភាពជានិច្ច!។ ក៏ប៉ុន្តែទោះបីជាស្ថិតនៅក្នុងបរិបទយ៉ាងនេះក៏ដោយ ក៏បណ្ដាថ្នាក់ដឹកនាំសូវៀតបន្តវេន នៅតែមិនចង់ឃើញអង្គការ Nato ពង្រីកអនុភាពរបស់ខ្លួនទៅទិសខាងកើតទៀត ហើយរំពឹងថាលោកខាងលិចនឹងយល់ថា ការបន្តពង្រីកអំណាចរបស់ Nato គឺជាចំណុចរស៊ើបនិងជាការបារម្ភ របស់សូវៀតនោះ!។តែរដ្ឋអំណាចរបស់ Bill Clinton ពេលនោះ មានការយល់ផ្សេង ទើបនៅពាក់កណ្ដាលនៃទស្សវត្សន៍ឆ្នាំ១៩៩០ សេតវិមានបានជំរុញនិងលើកទឹកចិត្តឱ្យ Nato ពង្រីកឥទ្ធិពលរបស់ខ្លួនមកទិសខាងកើតតាមផែនការគ្រោងទុករបស់ពួកខ្លួន! សំដៅហ៊ុំព័ត្រសូវៀត ពីគ្រប់ទិសនិងឯកោសូវៀតពីពីភពលោកនោះ!។
ជំហានដំបូងក្នុងដំណើរឆ្ពោះទៅទិសខាងកើត គឺនៅបណ្ដាឆ្នាំ១៩៩៩ អង្គការ Nato ចាប់បញ្ចូលប្រទេសឆេក ហុងគ្រី និងប៉ូឡូញ ចូលជាសមាជិក Nato បន្ទាប់មកលើកទី២ នៅបណ្ដាឆ្នាំ២០០៤ Nato ចាប់បញ្ចូលបន្ថែមនូវប្រទេស Bulgaria, Estonia, Latia, Romania, Slovakie, និង Slovenia ជាសមាជិកពេញសិទ្ធិរបស់ Nato ទៀត!។ ពាក់ព័ន្ធដល់អំពើញុះញុងមួយនេះក្រុង Moscow បានសម្ដែងការមិនពេញចិត្តនិងប្រឆាំងជំទាស់ទៅនឹងសកម្មភាព មានចរិតអរិភាពមួយនេះ ចាប់តាំងពីបណ្ដាថ្ងៃដំបូងមកម្ល៉េះ!។បញ្ហាជាក់ស្ដែងបំផុតនោះ គឺនៅពេលដែលអាមេរិកនិងពួកNato បើកប្រតិបត្តិការយោធាវាយប្រហារដោយការទម្លាក់គ្រាប់បែកមកលើជនជាតិ Serbia នៅBosnia គឺពេលនោះលោកប្រធានាធិបតីរុស្ស៊ី Boris Yeltsin បាននិយាយថា៖ «នេះជារោគសញ្ញាដំបូងដែលជាហេតុបច្ច័យ អាចកើតមានឡើងជាយថាហេតុ នៅពេលដែលNato បានខិតមកកៀកជិតទៅនឹងព្រំដែនរបស់រុស្ស៊ីនោះ… ដែលនេះជាភ្លើងសង្គ្រាមអាចឆេះរីករាលដាលមកលើទ្វីបអឺរ៉ុបទាំងមូលនោះ!»។ ក៏ប៉ុន្តែស្ថានភាពពិតរបស់រុស្ស៊ីពេលនោះនៅមានភាពទន់ខ្សោយផ្ទៃក្នុងឥតទាន់មានការឯកច្ឆ័ន ដែលជាហេតុនាំឱ្យដំណើរឆ្ពោះទៅទិសខាងកើតរបស់ Nato ចេះតែមានលទ្ធភាពរុលទៅមុខ ព្រោះរុស្ស៊ីយល់ឃើញថាប្រទេសមួយភាគធំដែលចូលជាសមាជិកថ្មីក្នុង Nato គឺសុទ្ធតែជាបណ្ដាប្រទេសដែលឥតមានព្រំដែនជាប់ជាមួយរុស្ស៊ីលើកលែងតែពួកប្រទេសក្នុងតំបន់ Baltic ដ៏តូចនោះ!។
ក្រោយមកនៅក្នុងផែនការ យុទ្ធសាស្រ្តយូរអង្វែង ពួកNato បន្តស្វែងរកដំណើរទៅឆ្ងាយទៀតក្នុងការពង្រីកអំណាចឥទ្ធិពលរបស់ពួកខ្លួននោះ! ទើបនៅក្នុងសម័យប្រជុំកំពូលរបស់អង្គការ Nato ដែលបានប្រព្រឹត្តិទៅ នាខែមេសា ២០០៨ នៅ Bucharest ប្រទេស Romania ដោយនៅក្នុងកិច្ចប្រជុំកំពូលមួយនេះ អង្គការ Nato ពិចារណាក្នុងការថ្លឹងថ្លែងដាក់បញ្ចូលប្រទេស Gruzia និង Ukraine ជាសមាជិករបស់ Nato! ពាក់ព័ន្ធដល់ករណីរស៊ើបមួយនេះ រដ្ឋអំណាចរបស់ G.W Bush មានការគាំទ្រដល់ action មួយនេះ តែចំពោះអាល្លឺម៉ង់និងបារាំងវិញ បានធ្វើការជំទាស់ទៅនឹងសកម្មភាពមួយនេះ ដោយបារម្ភទៅនឹងការខឹងហួសព្រំដែនរបស់រុស្ស៊ីពេលនោះ!។ ទើបចុងក្រោយពួកប្រទេសដែលជាសមាជិករបស់ Nato បានឈានទៅដល់ការសម្របសម្រួល ឯកភាពគ្នាដោយផ្អាកការទទួលស្គាល់និងបញ្ចូលជាផ្លូវការ តែជំនួសទៅដោយការប្រកាសគាំទ្របំណងប្រាថ្នារបស់ Gruzia និង Ukraine ព្រមទាំងបានថ្លែងការណ៍ជាចំហរថា ប្រទេសពីរនេះ Gruzia និង Ukraine នឹងក្លាយទៅជាសមាជិករបស់អង្គការ Nato នាពេលខាងមុខ!។ ក៏ប៉ុន្តែទោះបីជាស្ថិតនៅក្នុងស្ថានភាពណាមួយក៏ដោយ ក៏ក្រុង Moscow នៅតែមិនជឿថាអំពើមួយនេះគឺជាការ Compromised ជាមួយពួកលោកខាងលិចសោះឡើយ! ព្រោះលោក Alexander Grushko អនុរដ្ឋមន្រ្តីការបរទេសរបស់រុស្ស៊ីពេលនោះ បានអះអាងថា៖ ប្រការដែល Gruzia និង Ukraine ក្លាយទៅជាសមាជិករបស់អង្គការ Nato គឺជាការខុសឆ្គងមួយដ៏ធំក្នុងយុទ្ធសាស្រ្ត ហើយការខុសឆ្គងនេះអាចនិងនាំឱ្យ មានផលវិបាកមួយដ៏ធ្ងន់ធ្ងរបំផុតពាក់ព័ន្ធដល់សន្តិសុខទាំងមូលរបស់អឺរ៉ុប! តែបើលោក Putin វិញនៅតែរក្សាជំហរជាដាច់ខាតថា ការដែល Nato ដាក់បញ្ចូលប្រទេសពីរនេះជាសមាជិក Nato គឺជាការគម្រាមកំហែងផ្ទាល់មកលើប្រទេសរុស្ស៊ីជាភាពពិតប្រាកដមែន! ។ មានកាសែតមួយរបស់រុស្ស៊ីបានសរសេរអះអាងថា ក្នុងពេលមានកិច្ចចរចា រវាង Bush ជាមួយ Putin ខាងភាគីរុស្ស៊ីបានបញ្ជួនសញ្ញាទៅភាគីអាមេរិកថា ក្នុងករណីដែល Ukraine ត្រូវបានដាក់បញ្ចូលជាសមាជិក Nato ពេលនោះភាពគង់វង្ស ស្ថិតស្ថេរ របស់ Ukraine និងត្រូវបានបញ្ចប់លែងមានតទៅទៀត! ។
ការសម្រេចយកទ័ព ចូលទៅកាន់កាប់ប្រទេស Gruzia របស់រុស្ស៊ីនាខែសីហា ២០០៨ គឺក្នុងគោលបំណងចង់រារាំងដំណើរឆ្ពោះទៅទិសខាងកើតរបស់ Nato ជាសញ្ញាក្នុងការបាញ់ភ្លើងក្រហម មិនឱ្យ Gruzia និង Ukraine សម្រេចបំណង ក្នុងការចង់ចូល Nato បាន។ ព្រោះគេទាំងឡាយដឹងថា ប្រធានាធិបតីលោក Mikheil Saakashvili របស់ Gruzia គឺជាមនុស្សដែលប្ដេជ្ញាដាច់ខាតក្នុងការនាំ Gruzia ចូល Nato ឱ្យបាន ដែលមុននេះគាត់បានសម្រេចយកមកវិញនូវតំបន់ Abkhazia និង Ossetia ខាងត្បូងដែលបំបែកខ្លួនឱ្យវិលត្រឡប់មក Gruzia វិញក្នុងបណ្ដាឆ្នាំ២០០៨! ក្នុងបរិបទមួយនេះទើបលោក Putin ប្រើយុទ្ធសាស្រ្តបន្តធ្វើឱ្យ Gruzia នៅតែខ្សោយ មិនខ្លាំង និងមានការបែកបាក់ ដែលជាហេតុក្នុងការនាំឱ្យ Nato ពុំមានលទ្ធភាពអាចជួយស្រោចស្រង់ Gruzia បាន។ហើយបន្ទាប់ពីមានការផ្ទុះសង្គ្រាម រវាងរដ្ឋអំណាច Gruzia ជាមួយនឹងកងកម្លាំងបំបែករដ្ឋ Ossetia ខាងត្បូងមក ក៏កងទ័ពរុស្ស៊ី ឆ្លៀតឱកាសមួយនេះ ចូលមកកាន់កាប់និងគ្រប់គ្រង Abhhazia និង Ossetia ខាងត្បូងទៅ! ដែលក្នុងបញ្ហានេះ ក្រុង Moscow បានធ្វើឱ្យឃើញយ៉ាងច្បាស់នូវជំហរដាច់ខាតរបស់ខ្លួន។ ហើយទោះបីជារុស្ស៊ីមានសកម្មភាពយោធាយ៉ាងដាច់ខាតដូច្នេះក៏ដោយ ក៏ពួក Nato នៅតែមិនបោះបង់ចោលនូវគំនិតក្នុងការចង់ដាក់បញ្ចូល Gruzia និង Ukraine ឱ្យទៅជាសមាជិកពេញសិទ្ធិរបស់ Nato ឱ្យទាល់តែបាននោះ។
ក្នុងបរិបទមិនព្រមចុះញ៉មនេះ ទើបការរុលទៅទិសខាងកើតរបស់ Nato គឺនៅដដែល ដោយនៅឆ្នាំ២០០៩ ប្រទេសពីរទៀតដែលជាអតីតក្នុងប្លុកសង្គមនិយម គឺAnbani និង Croatia បានចូលជាសមាជិកពេញសិទ្ធិក្នុងអង្គការNato ថែមទៀត! ដែលបញ្ហាមួយនេះកាន់តែធ្វើឱ្យរុស្ស៊ីកាន់តែក្ដៅច្រមុះនោះ!។
ដោយមានចរិតនយោបាយ aggresive មិនខុសអីទៅនឹងពួក Nato ផងដែរ គឺ EU ក៏មាននយោបាយឆ្ពោះទៅទិសខាងកើតដូចនឹង Nato ដែរ ដោយនៅខែឧសភា ២០០៨ ក្រុមសម្ព័ន្ធភាព EU នេះស្រាប់តែលើកបង្ហាញនូវគំនិតផ្ដួចផ្ដើមមួយដោយឱ្យឈ្មោះថា “ដៃគូរខាងកើត” (East Partnership) ដែលជាកម្មវិធីនយោបាយក្នុងគោលដៅជំរុញឱ្យមានដំណើរវឌ្ឍនភាពនិងការរីកចម្រើន នៅក្នុងបណ្ដាប្រទេសអឺរ៉ុបខាងកើតមានសភាពដូចជា Ukraine ជាដើម ព្រមទាំងមានបំណងនាំប្រទេសទាំងអស់នេះឱ្យធ្វើសមាហរណកម្ម ចូលមកក្នុងចង្វាក់នៃខឿនសេដ្ឋកិច្ចរបស់ EU!។ សកម្មភាពទាំងអស់នេះ គ្មានអ្វីដែលគួរឱ្យចម្លែងដោយមជ្ឈដ្ឋានដឹកនាំរបស់រុស្ស៊ីបានមើលឃើញថា ផែនការកម្មមួយនេះ គឺសុទ្ធតែជាអំពើអមិត្តមួយ ក្នុងការប្រឆាំងទៅនឹង ផលប្រយោជន៍របស់ប្រជាជាតិរុស្ស៊ីទាំងអស់នោះ!។ នៅមុនពេលនេះដែលលោក Yanukovych ត្រូវបានបង្ខំឱ្យចុះចេញពីតំណែងនោះ ដែលពេលនោះលោក Sergey Lavrov រដ្ឋមន្រ្តីការបរទេសរុស្ស៊ី បានធ្វើការថ្កោលទោសចំពោះ EU ដែលបានបង្កើតឱ្យមាន “លំហរនៃតំបន់ឥទ្ធិពល” មួយនៅអឺរ៉ុបខាងកើត! ព្រោះនៅក្នុងចក្ខុយុទ្ធសាស្រ្តរបស់រុស្ស៊ី គឺការពង្រីកឥទ្ធិពលរបស់ EU គឺជាវាំងននមួយ សម្រាប់ការបិទបាំងនូវអំណាចនយោបាយ ក្នុងការវាទទីនិយមរបស់អង្គការយោធា Nato ក្រោមនយោបាយ Gunship របស់អាមេរិក នៅក្នុងតំបន់មួយនេះ!។
ឧបករណ៍ ដែលជានយោបាយចុងក្រោយ របស់ពួកលោកខាងលិច គឺការបែងចែកកាត់ Kiev ចេញពី Moscow ជំរុញឱ្យមាន Values លោកខាងលិចនិងបង្កើនលិទ្ធិប្រជាធិបតេយ្យ សេរី ឱ្យមានការចាក់គ្រឹះនៅ Ukraine ក៏ដូចជាក្នុងបណ្ដាប្រទេស អតីតសង្គមនិយមខ្លះ ក្រោយពីដំណាក់ការ Post Soviet នោះ ក្រោមរូបភាពជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងតាមរយៈការផ្ដល់ជំនួយ ទៅឱ្យបុគ្គលនយោបាយ និងអង្គការសង្គមស៊ីវិល ដែលមានចរិត Pro លោកខាងលិចនោះ!។ យោងតាមការបង្ហាញរបស់លោកស្រី Victoria Nuland ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិកទទួលបន្ទុកបញ្ហាអឺរ៉ុប និងតំបន់អាស៊ី-អឺរ៉ុប បានឱ្យដឹងនូវតួរលេខមួយនាបណ្ដាឆ្នាំ២០១៣ ឱ្យឃើញថា សហរដ្ឋអាមេរិកបានចាក់លុយជាង៥ពាន់លានដុល្លារអាមេរិក ចាប់តាំងពីបណ្ដាឆ្នាំ១៩៩១ ដើម្បីជួយប្រទេស Ukraine មួយសម្រេចបាន នូវគោលដៅនយោបាយមួយ មានអនាគតដូចប្រទេសលោកខាងលិច ខ្លះនោះ!។ នៅក្នុងបរិបទនយោបាយមួយនេះ ទើបអាមេរិកបានផ្ដល់ហិរញ្ញប្បទាន មកឱ្យមូលនិធិជាតិដើម្បីប្រជាធិបតេយ្យ (NED) ដែលជាអង្គការ NGO មួយដែលមាន៦០គម្រោងសំដៅចិញ្ចឹមនិងជំរុញសង្គមស៊ីវិល ឱ្យមានដំណើរការរលូននៅ Ukraine ! ហើយប្រធាន NED គឺលោក Carl Gershman បានហៅ Ukraine ថាជាគោលដៅមួយសំខាន់បំផុត នៅក្នុងតំបន់នេះ!។ដូច្នេះនៅពេលដែលលោក Yanukovych ជាប់ឆ្នោតជាប្រធានាធិបតី នៅខែកុម្ភៈ ២០១០ មក អង្គការ NED បានកំណត់មុខសញ្ញាព្រមទាំងបានកំណត់ថា បុគ្គល Yanukovych មួយនេះបានធ្វើឱ្យផែនការកម្ម របស់ NED មិនទទួលជោគជ័យក្នុងការសម្រេចគោលដៅយុទ្ធសាស្រ្តរបស់ NED ដូច្នេះNED គ្មានអ្វីក្រៅពីការបង្កើនក្នុងការផ្ដល់ការគាំទ្រ ឱ្យកាន់តែមានភាពខ្លាំងក្លា និងសកម្មជាងនេះទៅដល់ គ្រប់មុខសញ្ញា នៃគណបក្សប្រឆាំង ដើម្បីពង្រឹងបរិយាបន្នប្រជាធិបតេយ្យ ឱ្យកាន់តែរឹងមាំ និងចាក់គ្រឹះនៅ Ukraine ឱ្យទាល់តែបាននោះ!។
អ្នកនយោបាយរបស់រុស្ស៊ី មើលមកដំណើរការកសាង រៀបចំសង្គមរបស់ពួកលោកខាងលិច នៅ Ukraine ធ្វើឱ្យពួកគេរំពឹងមើលឃើញវែងឆ្ងាយចំពោះទឹកដីរុស្ស៊ីថា ជនរងគ្រោះបន្ទាប់ពី Ukraine គឺរុស្ស៊ីនេះឯង! ហើយការបារម្ភទាំងនេះ របស់រុស្ស៊ី ពុំមែនថាឥតមានមូលដ្ឋាននោះទេ!។ នៅខែកញ្ញា ២០១៣ លោក Gershman បានសរសេរនៅលើកាសែត Washington Post ថា ការសម្រេចជ្រើសរើសចូលរួមទៅក្នុងប្លុកអឺរ៉ុបរបស់ Ukraine គឺជាការជំរុញឱ្យមានការចុះខ្សោយទៅៗនូវគំនិតចក្រព័ត្រនិយមដែល Putin បានចិញ្ចឹមរាល់ថ្ងៃនេះ!ហើយប្រទេសរុស្ស៊ីបច្ចុប្បន្នបាននឹងកំពុងប្រឈមទៅការជ្រើសរើសមួយ ដែល Putin មិនត្រឹមតែឃើញចាញ់នៅក្រៅស្រុក ថែមទាំងកំពុងតែចាញ់នៅក្នុងស្រុកទៀតផង! ។
ក្រោមឆ័ត្ររបស់អាមេរិក លោកខាងលិចបង្កើតឱ្យមានវិបត្តិ នៅUkraine
ពួកលោកខាងលិចបានអនុវត្តន៍កម្មវិធីយុទ្ធសាស្រ្តចំពោះ Ukraine នូវគោលនយោបាយកញ្ចប់៣ រួមមាន៖
១/ បង្កើនអនុភាព Nato
២/ ពង្រីកឥទ្ធិពល EU និង
៣/ជំរុញដំណើរការប្រជាធិបតេយ្យកម្ម
ដែលគោលនយោបាយកញ្ជប់៣ មួយនេះជាកត្តាអវិជ្ជមានក្នុងការរួមចំណែក ចាក់ប្រេងសាំងដុតប្រទេស Ukraine ដែលកំពុងតែឆេះឱ្យកាន់តែឆេះ ជាងមុនទៀត!។ភ្លើងដែលឆាបឆេះដំបូង គឺនៅខែវិច្ឆិកា ២០១៣ នៅពេលដែល Yanukovych ប្រកាសលុបចោលនូវកិច្ចព្រមព្រៀងសេដ្ឋកិច្ចមួយដ៏ធំ ដែលគាត់បានជួបចរចាផ្ទាល់ជាមួយ EU ដោយជំនួសមកវិញ ក្នុងការទទួលយកនូវសំណើរជំនួយ ពីរុស្ស៊ីដែលមានតម្លៃ១៥ពាន់លានដុល្លារអាមេរិកទៅវិញ!។
ការសម្រេចយកជំនួយ១៥ពាន់លានដុល្លារ របស់រុស្ស៊ីពី Yanukovych ជាមូលបទចម្បងក្នុងការនាំឱ្យមានការធ្វើមហាបាតុកម្មប្រឆាំងតវ៉ាជាមួយរដ្ឋាភិបាលក្រុង Kiev អស់រយៈពេលជាច្រើនខែ ធ្វើឱ្យមនុស្សរាប់រយនាក់ស្លាប់នោះ!។មកពីមានអ្នកស្លាប់ច្រើន គួបផ្សំទៅនឹងសម្ពាធពីខាងក្រៅ និងអស្ថេរភាពនយោបាយមានសភាពធ្ងន់ធ្ងរផងទើបនៅថ្ងៃ២១ កុម្ភៈ រដ្ឋាភិបាលក្រុង Kiev ជាមួយក្រុមប្រឆាំងមានការជួបជុំនិងព្រមព្រៀងគ្នា ក្នុងការអនុញ្ញាតិឱ្យលោក Yanukovych បន្តស្ថិតនៅក្នុងតំណែងរហូតដល់មានការរៀបចំបោះឆ្នោតសារជាថ្មី!ក៏ប៉ុន្តែការព្រមព្រៀងមួយនេះ ស្រាប់តែទទទួលបរាជ័យភ្លាមដោយ Yanukovych បានរត់គេចខ្លួនទៅកាន់ប្រទេសរុស្ស៊ីបាត់ទៅ!។ បន្ទាប់ពីលោក Yanukovych រត់បាត់ទៅរដ្ឋាភិបាលថ្មីមួយ ត្រូវបានបង្កើតឡើងនៅក្រុងKeiv ដែលអ្នកទាំងឡាយបានដឹងថាជារដ្ឋាភិបាលមួយ មានចរិតស្និទ្ធ ជាមួយលោកខាងលិច និងមានជំហរប្រឆាំងរុស្ស៊ីដាច់ខាត ដែលក្នុងរដ្ឋាភិបាលថ្មីមួយនេះ មានសមាជិករដ្ឋាភិបាលជាន់ខ្ពស់៤រូប ត្រូវបានគេស្គាល់ថាជាអ្នកប្រកាន់យកនូវ នយោបាយហ្វាស់ស៊ីសនិយម ប្រឆាំងទៅនឹងរុស្ស៊ីដាច់ខាតនោះ!។
ជាការពិត សហរដ្ឋអាមេរិក ជាអ្នកដែលឈរនៅពីក្រោយនៃការធ្វើរដ្ឋប្រហារ Yanukovych នេះដោយពេលនោះលោកស្រី Victoria Nuland និង John Mc Cain បានសកម្មចូលរួម នៅក្នុងក្បួនបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅកណ្ដាលទីក្រុងKeiv នោះឯងផងដែរ! ហើយ Geoffrey Pyatt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅទីក្រុង Keiv ពេលនោះក៏បានប្រកាសថា ការផ្ដួលរំលំ Yanukovych គឺជាថ្ងៃមួយដែលមិនអាចបំភ្លេចបានក្នុងប្រវត្តិសាស្រ្តរបស់ Ukraine។ ក្នុងស្ថានភាពវឹកវរមួយនេះ គេទាំងឡាយបានដឹងថាសេតវិមានបានគាំទ្រឱ្យមានការផ្លាស់ប្ដូររបបនយោបាយ ព្រមទាំងចង់ឱ្យបុគ្គល Arsenity Yatsenyuk អ្នកនយោបាយជាតិ Ukraine ឡើងធ្វើជានាយករដ្ឋមន្រ្តីបន្តក្នុងរដ្ឋអំណាចថ្មីរបស់ Ukraine។ ជាការពិតលោកខាងលិចជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការរុញ Yanukovych ឱ្យចេញពីតំណែងនោះឯង!។
ក្នុងបរិបទដ៏រស៊ើបនិងគ្រោះថ្នាក់មួយនេះ Putin យល់ឃើញថាដំណាក់កាលបញ្ចេញប្រតិកម្មប្រឆាំងទៅនឹងលោកខាងលិច និង Ukraine បានមកដល់ហើយ ទើបថ្ងៃទី២២ កុម្ភៈ Putin បានបញ្ជាឱ្យកងទ័ពរុស្ស៊ីចូលទៅកាន់កាប់ Crimea ពី Ukraine បន្ទាប់មក Putin ក៏បានសម្រេចដាក់បញ្ចូល Crimea ទៅក្នុងដែនអធិបតេយ្យរបស់រុស្ស៊ីទៅ! ហើយសកម្មភាពយោធាមួយនេះបាននាំឱ្យកងទ័ពរុស្ស៊ីរាប់ពាន់នាក់បានចូលទៅកាន់កាប់និងឈរជើងនៅកំពង់ផែកងទ័ពជើងទឹក Sevastopal របស់ Crimea ចាប់ពីពេលនោះទៅ ម៉្យាងទៀត Crimea ក៏ជាតំបន់មួយដែលមានភាពអំណោយផល ដោយមានជនជាតិរុស្ស៊ីប្រមាណ ៦០% បានរស់នៅទីនេះ ដែលពួកនេះមួយភាគធំមិនចង់រស់នៅក្រោមការត្រួតត្រាគ្រប់គ្រងរបស់ Ukraine ផងនោះ!។
កាន់កាប់បាន Crimea ហើយ ជំហានបន្ទាប់គឺ Putin បានធ្វើការកៀបសង្កត់មកលើរដ្ឋអំណាចថ្មីដែលទើបនឹងត្រូវបានបង្កើតឡើងនៅទីក្រុង Keiv ដោយសុំកុំឱ្យមានការចងសម្ព័ន្ធភាព ជាមួយលោកខាងលិច ប្រឆាំងទៅនឹងក្រុង Moscow ឱ្យសោះ! ក្នុងទស្សនទានមួយនេះ Putin ហាក់បីចង់សម្ដែងឱ្យឃើញនូវការប្ដេជ្ញាចិត្តដ៏មុតមាំរបស់ក្រុង Moscow ថា នឹងធ្វើឱ្យ Ukraine រលំរលាយ វិនាសហិនហោច ព្រមទាំងប្រែក្លាយ Ukraine ទៅជារដ្ឋពិការអសមត្ថភាព ក្នុងការពុំអាចធ្វើសកម្មភាពណាមួយ នៅមុនពេលដែល Ukraine បានក្លាយទៅជារដ្ឋកំពែងរណបមួយ របស់លោកខាងលិច ដែលមានទីតាំងស្ថិតនៅចំខាងមុខផ្ទះរបស់រុស្ស៊ីនោះ!។ ដើម្បីអនុវត្តន៍បាននូវផែនការបំផ្លាញ Ukraine នេះលោក Putin បានចាត់បញ្ជួនក្រុមជំនាញការយោធា អាវុធយុទ្ធភណ្ឌ និងជួយលើផ្នែកការងារការទូតដល់ក្រុមបំបែកខ្លួន ជនជាតិរុស្ស៊ី នៅតំបន់ខាងកើតរបស់ Ukraine ដែលពួកបំបែកខ្លួនទាំងនេះ ជាមុខសញ្ញាសំខាន់ក្នុងការរុញប្រទេស Ukraine ទៅកាន់សង្គ្រាមក្នុងស្រុកនោះ!។ មិនត្រឹមតែប៉ុណ្ណឹង Putin បានចាត់កងទ័ពមួយចំនួនធំទៅកាន់តំបន់ព្រំដែន Ukraine គម្រាមកំហែងមកលើអ្នកកាន់អំណាចក្រុង Keiv ក្នុងករណីបើពួកនេះ ធ្វើការបង្ក្រាបមកលើកម្លាំងបំបែករដ្ឋ នាភាគខាងកើតរបស់ Ukraine នោះ! ក្រៅពីនេះលោក Putin ក៏បានសម្រេចតម្លើងថ្លៃ Gaz ដែលរុស្ស៊ីលក់ឱ្យ Ukraine ក្នុងតម្លៃថោក ព្រមទាំងបានស្នើឱ្យ Ukraine ធ្វើការទូទាត់ថ្លៃ Gaz លើកមុនដែលឥតទាន់បានសង! ជារួម Putin ប្រើគ្រប់វិធានការក្ដៅដាក់ Ukraine ចាប់ពីពេលនោះមក!។
មូលបទដែលនាំឱ្យមានរោគសញ្ញាមហារីក Ukraine!
សកម្មភាពរបស់លោក Putin គ្មានអ្វីដែលពិបាកយល់ ដែល Ukraine ជាទឹកដីមួយមានវិសាលភាពធំស្មើទៅនឹងប្រទេសបារាំង ក្នុងសម័យកាល Napoleon ដល់សម័យសង្រ្គាមលោកលើកទី២ ហ្វាស់ស៊ីនអាល្លឺម៉ង បានលើកកងទ័ពឆ្លងកាត់ Ukraine ដើម្បីបើកការវាយប្រហារមកលើសូវៀត ដូច្នេះលើផ្នែកយុទ្ធសាស្រ្ត Ukraine មានទីតាំងជារដ្ឋទ្រនាប់ (Buffer Zone) មួយយ៉ាងសំខាន់បំផុតក្នុងភូមិសាស្រ្តនយោបាយ ក្នុងការការពារជាតិរុស្ស៊ីពីចម្ងាយនោះ! ដូច្នេះទោះបីជាស្ថិតនៅក្នុងបរិបទណាមួយក៏ដោយ ក៏រុស្ស៊ីមិនអនុញ្ញាតិ ឱ្យសត្រូវរបស់ខ្លួនខិតជិតមកព្រំដែន Ukraine ក៏ដូចជាមិនឈរមើលពួកលោកខាងលិច កសាងរៀបចំរដ្ឋអំណាចមួយ ដែលមានចរិតPro លោកខាងលិច ប្រឆាំងទៅនឹងផលប្រយោជន៍រុស្ស៊ីនៅទីក្រុង Keiv សោះឡើយ!។
ក្រុង Washington ពុំមែនមិនយល់នូវអ្វីដែលក្រុង Moscow គិតនោះឡើយតែពួគគេធ្វើមិនដឹង ! មិនខុសអ្វីក្នុងករណីដែលចិនលើកទ័ពចូលទៅកសាងសម្ព័ន្ធភាពមួយដ៏រឹងមាំ ព្រមទាំងខិតខំអូសទាញ Mexico និង Canada ឱ្យចូលនៅក្នុងប្លុកបក្សសម្ព័ន្ធរបស់ខ្លួន តើក្រុង Washington ខឹងប៉ុណ្ណានោះ!ដោយ អាមេរិកក៏ដាច់ខាត មិនអនុញ្ញាតិឱ្យចិនធ្វើយ៉ាងនេះបានចំពោះអាមេរិកឡើយ!។ ជាតថភាពក្នុងនយោបាយ Realpolitikថ្នាក់ដឹកនាំរុស្ស៊ីជាច្រើនដងបានអះអាងជាមួយលោកខាងលិចថា ការពង្រីក Nato ក៏ដូចជាEU ចូលមក Gruzia និង Ukraine គឺជាសកម្មភាពមិនអាចទទួលយកបានឡើយ! ព្រោះជាយថហេតុ ដូចជាការប្រែក្លាយប្រទេសទាំងពីរនេះឱ្យប្រឆាំងទៅនឹងផលប្រយោជន៍របស់រុស្ស៊ីទៅវិញ! ព្រោះសង្គ្រាមរុស្ស៊ី-Gruzia នាឆ្នាំ២០០៨ គឺជាសារមួយផ្ញើទៅលោកខាងលិចយ៉ាងច្បាស់លាស់ហើយនោះ!។
នៅក្នុងស្ថានភាពមួយដ៏ពុំមានជំនឿជឿជាក់គ្នាទៅវិញទៅមកយ៉ាងនេះ ទើបក្រុង Washington និងលោកខាងលិចជានិច្ច តែងតែអះអាងជាមួយក្រុង Moscow ថា Nato ពុំមានឧបាយកលណាមួយឡើយហើយការពង្រីក Nato ក៏ពុំមានគោលដៅសម្រាប់ហ៊ុំព័ត្រ កំហិតរុស្ស៊ីឡើយ! ហើយ Nato ក៏ពុំមានផែនការដាក់ពង្រាយកងទ័ពនៅលើទឹកដីនៃបណ្ដាប្រទេសដែលជាសមាជិកថ្មីរបស់ Nato ឡើយ!។ក្រៅពីនេះនៅឆ្នាំ២០០២ Nato ក៏បានបង្កើតឡើងនូវយន្តការ Nato-Russia ក្នុងគោលដៅជំរុញកិច្ចសហប្រតិបត្តិការរហូតដល់ឆ្នាំ២០០៩ ដើម្បីលួងលោមរុស្ស៊ី ទន្ទឹមនេះអាមេរិកក៏បានប្រកាសថានឹងមិនដាក់ពង្រាយកាំជ្រួចនៅលើទឹកដីឆេក និងប៉ូឡូញដូចការប្រកាសនោះទេ ដោយដាក់ពង្រាយនៅលើនាវា ដែលប្រចាំនៅក្នុងសមុទ្រអឺរ៉ុបនោះវិញទេ!។ តែទោះបីជាអាមេរិកនិងលោកខាងលិច ប្រឹងខំនិយាយយ៉ាងណាក៏ដោយ ក៏រុស្ស៊ីនៅតែមិនទទួលយក ដោយបានមើលឃើញយ៉ាងជាក់ស្ដែងនូវអ្វីដែលពួកអមិត្តទាំងនេះបានធ្វើមកនៅលើទឹកដី Gruzia និង Ukraine កន្លងមកនោះ!។ ចុងក្រោយរុស្ស៊ីប្រកាសថា រាល់អំពើដែលពួកលោកខាងលិច ធ្វើសុទ្ធតែជាការគម្រាមកំហែងមកលើរុស្ស៊ីទាំងអស់!។
អាចនិយាយបានថា ការខុសឆ្គងអំពីគោលនយោបាយ Ukraine របស់សេតវិមាន គឺជាហេតុក្នុងការនាំឱ្យមានភាពវឹកវរ អស្ថេរភាពនយោបាយនៅក្នុងតំបន់ដែលជាអតីតដែនអាណាចក្ររបស់សូវៀតនេះ!។ ដើម្បីយល់ស្ថានភាព Ukraine ចាំបាច់វិលមក បណ្ដាឆ្នាំ១៩៩០ នៅពេលដែលរដ្ឋបាល Bill Clinton ចាប់ផ្ដើមមានគោលនយោបាយផ្ដល់ការគាំទ្រក្នុងការពង្រីក អំណាចឥទ្ធិពលរបស់អង្គការ Nato នៅក្នុងតំបន់អឺរ៉ុបខាងកើត ពេលនោះក៏មានអ្នកជំនាញការជាច្រើនបានលើកឡើងនូវទឡ្ហីករណ៍នយោបាយក្នុងគ្រប់ជ្រុងជ្រោយ ពាក់ព័ន្ធដល់ការគាំទ្រនិងការមិនគាំទ្រដល់ផែនការវាតទីរបស់ Nato នៅក្នុងតំបន់មួយនេះ! តែនិយាយជារួម ជនជាតិអាមេរិកដែលមានដើមកំណើតមកពីអឺរ៉ុបខាងកើតនេះដែល បានគាំទ្រយ៉ាងខ្លាំងមកលើនយោបាយវាតទីរបស់ Nato ឆ្ពោះទៅទិសខាងកើតឱ្យកាន់តែបានខ្លាំងក្លា ព្រោះយ៉ាងហោចណាស់ពួកនេះចង់បានឱ្យ Nato ចេញមុខការពារ Hungary , Poland, Czecho, ល.ល … ដែលពួកទាំងនេះនៅតែយល់ឃើញថា ចាំបាច់ត្រូវតែកំហិតអំណាចរបស់រុស្ស៊ីក្នុងគ្រប់កាលៈទេសៈ ព្រោះរុស្ស៊ីនៅតែមិនបោះបង់ចោលនូវគំនិត មហិច្ចតា វាតទីទឹកដីនៅក្នុងតំបន់នេះឡើយ!។
ជារួម អ្នកដែលប្រកាន់យកនយោបាយ Realpolitik គឺមួយភាគធំមានគំនិតជំទាស់ទៅនឹងការពង្រីកឥទ្ធិពលរបស់ Nato ឆ្ពោះទៅទិសខាងកើត ដោយពួកគេជឿជាក់ថា មហាអំណាចមួយបានកំពុងធ្លាក់ចុះ ជាមួយនឹងប្រជាជនរបស់ប្រទេសខ្លួនបាននឹងកំពុងចាស់ទៅៗ ព្រមទាំងមានខឿនសេដ្ឋកិច្ចមួយ One-Way យ៉ាងដូច្នេះមិនចាំបាច់ត្រូវដាក់រុស្ស៊ី នៅក្នុងនយោបាយហ៊ុំព័ត្រឡើយ! ដោយពួកនេះនៅតែមានការបារម្ភមួយថា ការពង្រីកឥទ្ធិពលរបស់ Nato បានត្រឹមតែធ្វើឱ្យរុស្ស៊ីមានការក្ដៅក្រហាយ ហើយបង្កឱ្យមានភាពវឹកវរ អស្ថេរភាពនៅក្នុងតំបន់អឺរ៉ុបខាងកើតសារជាថ្មីនោះ!។ ក្នុងបញ្ហានេះលោក George Kennan អ្នកការទូតជើងចាស់អាមេរិកបានលើកឡើងនូវទស្សនទានមួយនេះ នៅបណ្ដាឆ្នាំ១៩៩៨ បន្ទាប់ពីព្រឹទ្ធសភាអាមេរិក អនុម័តមកលើការពង្រីក Nato ដំបូងទៅកាន់ទិសខាងកើតនៅអឺរ៉ុបនោះ!លោក Kennan បានអះអាងថា រុស្ស៊ីដាច់ខាតនឹងមានប្រតិកម្មយ៉ាងខ្លាំងមកលើការពង្រីក ឥទ្ធិពលមួយនេះ ហើយប្រការមួយនេះនិងជះឥទ្ធិពលមួយយ៉ាងអាក្រក់និងឃោឃៅបំផុតនៅក្នុងតំបន់មួយនេះមិនខានឡើយ។
ទន្ទឹមនេះ ក្រុមមនុស្សភាគច្រើន ដែលមានទស្សនៈគាំទ្រ ទៅដល់នយោបាយសេរីនិយមវិញ បានផ្ដល់ការគាំទ្រក្នុងការពង្រីកឥទ្ធិពលរបស់អង្គការ Nato ទៅកាន់ទិសខាងកើតដែលក្នុងនោះមានឥស្សរៈជនជាច្រើនដែលបាននឹងកំពុងកាន់អំណាចនៅក្នុងរដ្ឋបាលរបស់ Clinton ដោយពួកនេះជឿជាក់ថាការបញ្ចប់នូវសង្គ្រាមត្រជាក់ បានធ្វើឱ្យមានការផ្លាស់ប្ដូរ ប្រែប្រួលយ៉ាងសារវ័ន្តនូវខឿននយោបាយអន្តរជាតិ និងរបៀបរបបរដ្ឋថ្មី ត្រូវបានកសាងឡើង ព្រមទាំងបានដើរតួជំនួសទៅឱ្យគោលនយោបាយប្រាកដនិយម ដែលបាននឹងកំពុងគ្រប់គ្រងអឺរ៉ុបនៅមុននេះនោះ!។ លោកស្រី Madeleine Albright ធ្លាប់បាននិយាយថា សហរដ្ឋអាមេរិកជារដ្ឋមួយដែលមិនអាចខ្វះបាននៅលើឆាកនយោបាយអន្តរជាតិ ហើយជារដ្ឋមួយដែលប្រកបទៅដោយអនុត្តរភាពតែមានចរិតមនុស្សធម៍ ដូច្នេះក្រុង Washington ដាច់ខាតមិនមែនជាគ្រោះមហន្តរាយមកលើ Moscow ឡើយ! ដោយអាមេរិកមានគោលជំហរមួយគត់គឺចង់ប្រែក្លាយទ្វីបអឺរ៉ុបទាំងមូលឱ្យទៅជា អឺរ៉ុបខាងលិចដូចបច្ចុប្បន្ននេះ (Sic)!។
ក្នុងបរិបទមួយនេះ ទាំងអាមេរិក ទាំងពួកសម្ព័ន្ធមិត្តបានស្វែងរកគ្រប់វិធាន ដើម្បីជំរុញដំណើរការប្រជាធិបតេយ្យកម្ម ឱ្យមានការរីកដុះដាលនៅទូទាំងក្នុងប្រទេសអឺរ៉ុបខាងកើតទាំងអស់ បង្កើនឱ្យមានការរណបគ្នាទៅវិញទៅមកលើផ្នែកសេដ្ឋកិច្ច ជាចង្វាក់រួមក្នុងសកលភាវូបនីយកម្ម និងផ្សាភ្ជាប់ពួកគេឱ្យនៅជាបណ្ដុំតែមួយនៅក្នុងបណ្ដាអង្គការអន្តរជាតិនោះ!។
អាចរហូតមកដល់ពេលនេះ ជាសារជាតិភាគីទាំងពីរ នៅមានការយល់ខុសផ្សេងពីគ្នា អំពីយុទ្ធសាស្រ្ត ភូមិសាស្រ្ត ដោយលោក Putin នៅប្រកាន់ជាដាច់ខាតនូវគោលនយោបាយ Realpolitik តែចំពោះពួកលោកខាងលិចនិងសហរដ្ឋអាមេរិក ពួកគេដើរតាមទស្សនសេរីនិយមដោយយក សកលភាវូបនីយកម្ម ធ្វើជាបន្ទាត់នយោបាយនោះ ដែលនេះជាឬសគល់កក្នុងការបង្កើតឱ្យមានវិបត្តិ Ukraine ពុំមានទីបញ្ចប់នោះ!៕
ដោយ៖ លោក ហើស សិរីធន់ អ្នកស្រាវជ្រាវភូមិសាស្រ្តនយោបាយ