បរទេស៖ អតីតប្រធានាធិបតីអាមេរិក និងជាបេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានជំរុញឱ្យអ៊ីស្រាអែល បញ្ចប់សង្គ្រាមរបស់ខ្លួនជាមួយក្រុមហាម៉ាស់ ឱ្យបានឆាប់រហ័ស ដោយលើកហេតុផលថា ជម្លោះដែលដកចេញ គឺជា សុបិន្តអាក្រក់ នៃ”ទំនាក់ទំនងសាធារណៈ” សម្រាប់រដ្ឋជ្វីហ្វ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងទៅកាន់ Fox News នៅថ្ងៃព្រហស្បតិ៍ លោក ត្រាំ បាននិយាយថា សង្រ្គាមគួរតែ បញ្ចប់យ៉ាងឆាប់រហ័ស “ដោយសារតែពួកគេបាន បំផ្លិចបំផ្លាញយ៉ាង ច្រើនជាមួយនឹងការផ្សព្វផ្សាយ ជាសាធារណៈ ហើយអ្នកដឹងថាអ៊ីស្រាអែល មិនសូវពូកែខាងទំនាក់ ទំនងសាធារណៈទេ”។
លោក ត្រាំ គឺជាសម្ព័ន្ធមិត្ត ជិតស្និទ្ធរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ក្នុងអំឡុងពេលអាណត្តិ របស់លោកនៅក្នុងសេតវិមាន ហើយបានពណ៌នា គាត់ថាជា “ប្រធានាធិបតីអាមេរិក ដែលគាំទ្រ អ៊ីស្រាអែលបំផុត ក្នុងប្រវត្តិសាស្ត្រ” ។ លោកបានដាក់ទណ្ឌកម្ម លើប្រទេសអ៊ីរ៉ង់ តាមសំណើរបស់លោក Netanyahu បានផ្លាស់ប្តូរស្ថានទូត អាមេរិកនៅអ៊ីស្រាអែលទៅកាន់ទីក្រុងហ្សេរុយសាឡឹមខាងលិច និងបានសម្រសម្រួលកិច្ចព្រមព្រៀង Abraham ដែលឃើញអ៊ីស្រាអែលធ្វើឱ្យមានទំនាក់ទំនងធម្មតាជាមួយបារ៉ែន អេមីរ៉ាតអារ៉ាប់រួម ម៉ារ៉ុក និងស៊ូដង់។
ក្នុងរយៈពេលប៉ុន្មានខែចាប់តាំងពីអ៊ីស្រាអែលបានប្រកាសសង្រ្គាមលើក្រុមហាម៉ាស់ក្នុងខែតុលាមក លោក ត្រាំ បានអំពាវនាវម្តងហើយម្តងទៀតឱ្យលោក Netanyahu នាំយកជម្លោះជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បញ្ចប់ឱ្យបានឆាប់រហ័ស។
នៅក្នុងបទសម្ភាសន៍ របស់គាត់ជាមួយ Fox លោក ដូណាល់ ត្រាំ ក៏បានថ្កោលទោស គណបក្ស ប្រជាធិបតេយ្យ ដែលបានតវ៉ា ចំពោះការថ្លែងសុន្ទរកថា របស់លោក Netanyahu ទៅកាន់សភា កាលពីថ្ងៃពុធ ហើយបានអំពាវនាវ ឱ្យមានការកាត់ទោស ដាក់ពន្ធនាគារសម្រាប់អ្នកតវ៉ា ដែលបានដុតទង់ជាតិអាមេរិកនៅខាងក្រៅវិមាន Capitol របស់សហរដ្ឋអាមេរិក ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
