វៀងច័ន្ទ៖ ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្នុងខែវិច្ឆិកាខាងមុខ គឺជាប្រធានបទនៃការពិភាក្សា នៅគ្រាដែលអ្នកការទូតកំពូលៗមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា (អាស៊ាន) បានជួបប្រជុំនៅក្នុងប្រទេសឡាវ នៅក្នុងសប្តាហ៍នេះ ។
ករណីនេះបានកើតឡើងក្រោយពីមានភាពមមាញឹកអស់រយៈពេល២សប្តាហ៍នៅក្នុងឆាកនយោបាយ សហរដ្ឋអាមេរិក ដោយប្រធានាធិបតីដែលកំពុងកាន់អំណាច លោក ចូ បៃដិន បានបោះបង់ចោលការចូលរួមប្រជែងតំណែង និងការប៉ុនប៉ងមកលើជីវិតរបស់បេក្ខជនប្រធានាធិបតី ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋផងដែរ ។
ក្រុមអ្នកជំនាញបានលើកឡើងថា ជាមួយនឹងឧបទ្ទវហេតុជិតមរណៈដែលបានចាប់ផ្តើមការបង្កើនប្រជាប្រិយភាពសម្រាប់អតីតប្រធានាធិបតី អាស៊ានប្រហែលជាត្រូវរៀបចំសម្រាប់សេណារីយ៉ូមួយដែលត្រូវបានជ្រើសរើស ។
សាស្ត្រាចារ្យ Joseph Liow, Tan Kah Kee ប្រធានផ្នែកនយោបាយប្រៀបធៀប និងអន្តរជាតិនៅសាកលវិទ្យាល័យ Nanyang Technological University បានលើកឡើងថា លោក ត្រាំ នឹងមានប្រតិបត្តិការច្រើនជាងលោក បៃដិន ដោយយកចិត្តទុកដាក់លើវិស័យជាច្រើនដូចជាអតិរេកពាណិជ្ជកម្ម ឬហៅថា ឱនភាព ។ នេះមានន័យថា ប្រទេសដូចជា សិង្ហបុរី នឹងស្ថិតនៅក្នុង “តំបន់សុវត្ថិភាព” ព្រោះវាមានឱនភាពពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ។ លោកបានបន្តឲ្យដឹងថា ទោះជាយ៉ាងណាក៏ដោយ ប្រទេសមួយចំនួនដូចជា វៀតណាម នឹងត្រូវប្រឈមមុខនឹងបញ្ហា ។
លោកបានលើកឡើងថា “ផ្អែកលើដៃម្ខាង អាចឲ្យដឹងថា តម្លៃនៃយុទ្ធសាស្ត្រ និងគោលបំណងក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងវៀតណាម គឺផ្អែកតាមទស្សនៈទាំង២” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា