បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រុមអង្គភាពភ្នាក់ងារអនុវត្តច្បាប់រដ្ឋ និងក្នុងស្រុកជាច្រើនរបស់សហរដ្ឋអាមេរិកដែលក្នុងនោះមានទាំងប៉ូលីស ផងកំពុងបដិសេធក្នុងការ ចែករំលែកព័ត៌មានសំខាន់ៗជាមួយការិយាល័យស៊ើបអង្កេតសំងាត់ហៅកាត់ថា FBI ដោយសារមានការព្រួយបារម្ភថាវា បានក្លាយទៅជាបក្សពួកនៃក្រុមអ្នកនយោបាយ។
យោងតាមរបាយការណ៍របស់អ្នក បញ្ចេញព័ត៌មានដែលបានដាក់ជូនសភារ បាយការណ៍ដែលមានជាង២៣០ទំព័រត្រូវបានចងក្រងដោយសម្ព័ន្ធភាពនៃភ្នាក់ងារចូលនិវត្តន៍ ក្រុមអ្នកវិភាគ ដែលបាននិយាយទៅកាន់ប្រភព ឯករាជ្យ និងគួរឱ្យជឿជាក់ថាជាង៣០ ស្ថាប័ននៅទូទាំងសហរដ្ឋអាមេរិក។
ក្រុមនេះបានពិពណ៌នាអំពី៖វិបត្តិនៃទំនុកចិត្តដែលកំពុងកើតឡើងនៅក្នុង កងកម្លាំងភារកិច្ចដែលដឹកនាំដោយ FBI និង ការបាត់បង់ទំនុកចិត្ត នៅក្នុងការិយាល័យទាំងមូល សូម្បីតែនាយក Christopher Wray បានផ្តល់សក្ខីកម្មដល់សភាអំពីបរិយាកាសគំរាមកំហែងដ៏ស្មុគស្មាញ ដែលមិនធ្លាប់មានពីមុនមកនៅក្នុងអាណត្តិដឹកនាំរបស់គាត់ផងដែរ។
ប្រភពភាគច្រើនបានចង្អុលទៅការឆ្លើយតបរបស់ FBI ចំពោះកុបកម្មកាលពីថ្ងៃទី ៦ខែមករា ឆ្នាំ២០២១ ផងនៅឯអគាររដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក និងការវាយឆ្មក់កាលពីខែសីហា ឆ្នាំ២០២២ទៅលើលំនៅដ្ឋានរបស់អតីតប្រធានាធិបតី Donald Trump នៅរដ្ឋ Florida គឺ Mar-a-Lago ជាដើមផង៕
ប្រែសម្រួល៖ស៊ុនលី