ព័ត៌មានអន្តរជាតិ

ចិន ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​ នយោបាយ​លើ ជម្លោះ​អ៊ុយក្រែន

Xinhua

យូអិន ៖ លោក Fu Cong តំណាងអចិន្ត្រៃយ៍ របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យភាគីទាំងអស់ នៃជម្លោះអ៊ុយក្រែនស្វែង រកដំណោះស្រាយនយោបាយ ដោយវិធីនៃការបញ្ចប់ការប្រយុទ្ធគ្នា នៅដំណាក់កាលដំបូង។

លោក បាននិយាយនៅក្នុងសុន្ទរកថា នៅឯសន្និសីទសង្ខេប នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ស្តីពីការផ្គត់ផ្គង់អាវុធ ដល់អ៊ុយក្រែនថា វាគឺជាផលប្រយោជន៍ ដ៏ល្អបំផុតរបស់ភាគីទាំងអស់ ក្នុងការស្វែងរកដំណោះ ស្រាយនយោបាយ ដោយវិធីនៃការបញ្ចប់ការប្រយុទ្ធគ្នា នៅដំណាក់កាលដំបូង” ។

ថ្លែងទៅកាន់ការបន្តនៃអាវុធ និងគ្រាប់រំសេវចូល ទៅក្នុងសមរភូមិ លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា នេះនឹងធ្វើឱ្យវិបត្តិ កាន់តែធ្ងន់ធ្ងរឡើង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាព សាហាវឃោរឃៅ គ្រោះថ្នាក់ និងភាពមិនអាចទាយទុក ជាមុនបាន ដែលសង្រ្គាមនាំមក នូវអ្នកស្លាប់លើពលរដ្ឋស្លូតត្រង់ កាត់បន្ថយក្តីសង្ឃឹម សម្រាប់ការបញ្ចប់ដោយសន្តិភាព ហើយការប្រយុទ្ធគ្នា និងនាំមកនូវផលប៉ះពាល់អវិជ្ជមានបន្ថែមទៀត ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

លោកបន្ដថា នាពេលបច្ចុប្បន្ននេះ ការផ្តោតសំខាន់លើការប្រកាន់ខ្ជាប់នូវគោលការណ៍ទាំងបី គឺការមិនពង្រីកសមរភូមិ ការមិនបង្កើនការប្រយុទ្ធគ្នា និងកុំឱ្យភាគីណាមួយបង្កើនកំហឹង ដើម្បីកាត់បន្ថយស្ថានការណ៍ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន។

លោកបានកត់សម្គាល់ថាថ្មីៗនេះ ភាគីជម្លោះមានកម្រិតខុសគ្នា បានបង្ហាញនូវឆន្ទៈរបស់ពួកគេក្នុងការចរចា។  លោកបានកត់សម្គាល់ថា “យើងរំពឹងថា ពួកគេនឹងបន្តបង្ហាញឆន្ទៈនយោបាយ ដើរឆ្ពោះទៅរកគ្នាទៅវិញទៅមក ជាជាងនៅឆ្ងាយពីគ្នាទៅវិញទៅមក ហើយចាប់ផ្តើមការចរចាសន្តិភាពឡើងវិញ ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន និងរួមគ្នាដោះស្រាយ វិបត្តិនយោបាយ ។

លោកបានសង្កត់ធ្ងន់ថា “ជំហររបស់ចិន លើបញ្ហាអ៊ុយក្រែន មានភាពស៊ីសង្វាក់គ្នា និងច្បាស់លាស់ វាគឺដើម្បីជំរុញ និងលើកកម្ពស់សន្តិភាព តាមរយៈដំណោះស្រាយនយោបាយ” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top