ព័ត៌មានអន្តរជាតិ

រុស្ស៊ី ប្រកាសគាំទ្រចិន ក្នុងការទប់ស្កាត់ការជ្រៀតជ្រែក ពីខាងក្រៅក្នុងតំបន់អាស៊ី

Xinhua

វៀងចន្ទន៍៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានឲ្យដឹងថា រុស្ស៊ី នឹងធ្វើការជាមួយប្រទេសចិន ដើម្បីគាំទ្រដល់ភាពជាកណ្តាល នៃអាស៊ាន (សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) និងការពារការជ្រៀតជ្រែក ពីកងកម្លាំងខាងក្រៅ។

ស្របពេលជាមួយគ្នានេះដែរ អ្នកនាំពាក្យយោធាចិន បានបញ្ជាក់ឲ្យដឹងថា ការប៉ុនប៉ងបំភិតបំភ័យចិន ជាមួយនឹងសម យុទ្ធយោធា ឬវោហាសាស្ត្រឈ្លានពាន នឹងមិនមានប្រសិទ្ធភាព ឡើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

លោក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើការកត់សម្គាល់ ក្នុងការឆ្លើយតបទៅនឹង ការស៊ើបអង្កេតរបស់ប្រព័ន្ធផ្សព្វផ្សាយ អំពីសមយុទ្ធចម្រុះជាតិសាសន៍ “RIMPAC-2024” ដែលដឹកនាំដោយ សហរដ្ឋអាមេរិក ដែលត្រូវបានអ្នកខ្លះជឿថា ជាសកម្មភាពនៃការបង្ហាញសាច់ដុំប្រឆាំងនឹងប្រទេសចិន។

លោកបានលើកឡើងថា យោធាចិន នឹងមិនដែលត្រូវបានបំភាន់ដោយការបោកបញ្ឆោត រារាំងដោយការបំភិតបំភ័យ ឬការបង្ខិតបង្ខំដោយសម្ពាធនោះទេ ដោយបន្ថែមថា ខ្លួនមានការដោះស្រាយ សមត្ថភាព និងមធ្យោបាយដើម្បីកម្ចាត់ អ្នកឈ្លានពានទាំងអស់ និងការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍ អភិវឌ្ឍន៍របស់ប្រទេសចិន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top