បរទេស៖ សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានឃុំខ្លួនអតីតអនុរដ្ឋមន្ត្រីការពារជាតិ Dmitry Bulgakovជាផ្នែកមួយនៃការស៊ើបអង្កេតអំពើពុករលួយ។ ការវិវឌ្ឍន៍នេះកើតឡើងបន្ទាប់ពីមន្ត្រីយោធាកំពូលមួយចំនួនត្រូវបានចាប់ខ្លួនបន្ទាប់ពីការរុះរើដ៏ធំមួយនៅក្រសួងការពារជាតិ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍
មួយកាលពីថ្ងៃសុក្រ សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បាននិយាយថា លោក Bulgakov អាយុ ៦៩ ឆ្នាំ
ដែលមើលការខុសត្រូវផ្នែកភស្តុភារសម្រាប់កងទ័ពរុស្ស៊ីនៅចន្លោះឆ្នាំ ២០១០ និង ឆ្នាំ២០២២ ត្រូវបានគេដាក់នៅក្នុងមជ្ឈមណ្ឌលឃុំខ្លួនបណ្តោះអាសន្ននៅទីក្រុងម៉ូស្គូដែលជាផ្នែកនៃ “សំណុំរឿងពុករលួយព្រហ្មទណ្ឌដែលបានផ្តួចផ្តើម” ។
ទីភ្នាក់ងារនេះបានបន្ថែមថា ការអនុវត្តច្បាប់កំពុងស្វែងរក “ដើម្បីបង្កើតមូលហេតុ និងលក្ខខណ្ឌដែល
រួមចំណែកដល់សកម្មភាពខុសច្បាប់”។ ភ្នាក់ងារនេះមិនបាននិយាយពីអ្វីដែលលោក Bulgakov ត្រូវបានគេសង្ស័យនោះទេ។
ក្នុងអំឡុងពេលកាន់តំណែង លោក Bulgakov បានមើលការខុសត្រូវលើការសាងសង់ផ្លូវរថភ្លើងដ៏សំខាន់មួយ
ឆ្លងកាត់អ៊ុយក្រែន ដែលត្រូវបានបើកសម្រាប់ចរាចរណ៍ក្នុងឆ្នាំ ២០១៧ ។ មួយឆ្នាំមុន លោក Bulgakov
បានទទួលពានរង្វាន់វីរៈបុរសនៃប្រទេសរុស្ស៊ី ដែលជាកិត្តិយសខ្ពស់បំផុតរបស់ប្រទេស។ លោកក៏បានដើរតួយ៉ាងសំខាន់ក្នុងការរៀបចំភស្តុភារ នៃសមរភូមិយោធារុស្ស៊ីក្នុងប្រទេសស៊ីរី៕
ប្រែសម្រួលៈ ណៃ តុលា