ព័ត៌មានអន្តរជាតិ

Update៖ អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា និងភរិយា គាំទ្រលោកស្រី Kamala សម្រាប់ការចូលរួមប្រជែងតំណែងប្រធានាធិបតី

Xinhua

អាត្លង់តា៖ លោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក និងអតីតស្ត្រីទី១ លោកស្រី  Michelle Obama បានគាំទ្រលោកស្រី Kamala Harris នៅក្នុងការចូលរួមប្រជែង មុខតំណែងនៅសេតវិមាន ដោយផ្តល់នូវអ្វីដែលជាការរំពឹងទុក សម្រាប់អនុប្រធានាធិបតីរូបនេះ ហើយនៅតែមានការគាំទ្រដ៏សំខាន់ របស់គណបក្សប្រជាធិបតេយ្យ ដ៏ពេញនិយមបំផុតទី២ របស់ប្រទេសនេះ ។

ការឯកភាពដែលត្រូវបាន ប្រកាសឲ្យដឹងនៅថ្ងៃសុក្រនេះ គឺនៅព្រឹកថ្ងៃសុក្រនេះនៅក្នុងខ្សែវីដេអូមួយ ដែលបង្ហាញដោយលោកស្រី Harris សម្រាប់ទទួលយកការហៅទូរស័ព្ទរួមគ្នា ពីអតីតគូស្វាមីជាដំបូងគឺបានកើតឡើង នៅគ្រាដែលលោកស្រី Harris បន្តបង្កើនសន្ទុះក្នុងនាមជាបេក្ខភាព របស់គណបក្សបន្ទាប់ពីការសម្រេចចិត្ត របស់ប្រធានាធិបតី ចូ បៃដិន ដែលបានបញ្ចប់ការចូលរួមប្រជែង ក្នុងការបោះឆ្នោតឡើងវិញ និងគាំទ្រ ។ លោកស្រីនឹងត្រូវប្រឆាំងទប់ទល់នឹង បេក្ខភាពមកពីគណបក្សសាធារណរដ្ឋ និងអតីតប្រធានាធិបតី គឺលោក ដូណាល់ ត្រាំ ។

ផ្អែកតាមរយៈការសន្ទនាគ្នានេះដែរ វាក៏បង្ហាញពីទំនាក់ទំនងមិត្តភាព និងសក្តានុពលជាប្រវត្តិសាស្ត្ររវាងប្រធានាធិបតីស្បែកខ្មៅ ដំបូងបង្អស់របស់ប្រទេស និងស្ត្រីទី១ និងជាមនុស្សដំបូងគេនៃជនជាតិអាស៊ី ដែលបានកាន់តំណែងជាអនុប្រធាន ដែលពេលឥឡូវនេះកំពុងប្រជែងគ្នា ដើម្បីបំបែករបាំងដូចគ្នាទាំងនោះ នៅក្នុងតំណែងប្រធានាធិបតី ។

លោកអតីតប្រធានាធិបតីបានប្រាប់ដល់លោកស្រី Harris ដែលត្រូវបានបង្ហាញឲ្យដឹងថា ការទទួលយកការហៅទូរស័ព្ទនៅគ្រាដែល លោកស្រីបានដើរនៅពីក្រោយឆាក យ៉ាងដូច្នេះថា “យើងបានទូរស័ព្ទទៅនិយាយជាមួយលោកស្រី Michelle ហើយខ្ញុំមិនអាចមានមោទនភាពក្នុងការគាំទ្រអ្នក ហើយធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីឱ្យអ្នកឆ្លងកាត់ការបោះឆ្នោតមួយនេះ និងចូលកាន់មុខតំណែងនៅឯសេតវិមាន” ។ ការសន្ទនាគ្នានេះដែរ គឺបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍មួយ ដែលមានការតាមដានដោយភ្នាក់ងារសេវាសម្ងាត់ ។

លោកស្រី Michelle Obama បានថ្លែងថា “ខ្ញុំមិនអាចហៅទូរស័ព្ទនេះចូលហើយ ដោយមិនបាននិយាយអ្វីមួយមាត់សោះ ទៅកាន់ក្មេងស្រីរបស់ខ្ញុំ Kamala នោះទេ ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ចំពោះអ្នក” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top