ព័ត៌មានអន្តរជាតិ

អឺរ៉ុប បញ្ជុនកញ្ចប់លុយ ១,៦ពាន់លានដុល្លារ ជាលើកដំបូងដែលបានមកពីទ្រព្យបង្កករបស់រុស្សី ទៅឲ្យប្រទេសអ៊ុយក្រែន

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សហភាពអឺរ៉ុបបានប្រកាសកាលពីថ្ងៃសុក្រថាខ្លួនបានធ្វើឱ្យមានការផ្ទេរប្រាក់ដំបូងចំនួនដែលមានទំហំ ១,៥ពាន់លានអឺរ៉ូ ឬត្រូវជា១,៦ ពាន់លានដុល្លារនៃការប្រាក់ដែលរកបានពីការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីទៅកាន់ទីក្រុងគៀវដើម្បីជួយខ្លួនទិញអាវុធ។

ទីក្រុងមូស្គូបានព្រមានទីក្រុងប្រ៊ូសែលប្រឆាំងនឹងការប្រើប្រាស់មូលនិធិឬដែលរុស្សីហៅសកម្មភាពថានេះ
ជាការលួចប្លន់ដើម្បីផ្តល់អាវុធដល់អ៊ុយក្រែន និងដោយមានទាំងការឆ្លើយតបគំរាមកំហែងសងសឹកទៀតផង។

សេចក្តីប្រកាសនេះធ្វើឡើងបន្ទាប់ពីមានការពិភាក្សាជាច្រើនខែក្នុងចំណោមប្រទេស EU និង G7 អំពីរបៀបប្រើប្រាស់ទ្រព្យដែលមានទហំជិត៣០០ពាន់លានដុល្លារដែលជាកម្មសិទ្ធិរបស់ធនាគារកណ្តាលរបស់រុស្ស៊ី
ដែលត្រូវបានបង្កកទុកនៅតាមប្រទេសមួយចំនួនដែលជាផ្នែកនៃទណ្ឌកម្មទាក់ទងនឹងអ៊ុយក្រែន។

គួរឲ្យដឹងដែរថាប្លុកសេដ្ឋកិច្ចរបស់ទីក្រុងប្រ៊ូសែលបានប៉ាន់ប្រមាណថាការប្រាក់លើទ្រព្យសម្បត្តិដែលរឹបអូសអាចផ្តល់ប្រហែល៣ពាន់លានអឺរ៉ូជារៀងរាល់ឆ្នាំ៕

ប្រែសម្រួល៖ស៊ុនលី

To Top