ព័ត៌មានអន្តរជាតិ

រុស្ស៊ី បញ្ជូនយន្តហោះចម្បាំង Su-27 មួយគ្រឿង ទៅស្ទាក់យន្តហោះឈ្លបយកការណ៍ និងយន្តហោះចម្បាំង ៣គ្រឿងរបស់អង់គ្លេស នៅជិតព្រំដែនទឹកតំបន់គ្រីមៀ

បរទេស៖ ក្រសួងការពារជាតិនៅទីក្រុងមូស្គូ បានអះអាងថា យន្តហោះឈ្លបយកការណ៍អង់គ្លេសមួយគ្រឿង អមដោយយន្តហោះចម្បាំង ពីរគ្រឿង បានចូលទៅជិតដែនទឹករុស្ស៊ី ក្បែរតំបន់គ្រីមៀ កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែបានត្រលប់មកវិញ បន្ទាប់ពីយន្តហោះរុស្ស៊ី បានហោះទៅស្ទាក់យន្តហោះទាំងនោះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងដោយយោង​តាម​យោធា​រុ​ស្ស៊ីថាគោលដៅ​ពីលើ​អាកាស​ចំនួន​បី​ ត្រូវ​បាន​រក​ឃើញ​ខិត​ជិត​ព្រំដែន។ យន្តហោះចម្បាំង Su-27 មួយគ្រឿងបានបញ្ជូនមកដើម្បីដោះស្រាយការគំរាមកំហែងនេះ បានកំណត់ថា គោលដៅទាំងនោះជាយន្តហោះចារកម្ម RC-135 និងយន្តហោះចម្បាំង Eurofighter Typhoons ២គ្រឿង ដែលសុទ្ធសឹងជាកម្មសិទ្ធិរបស់កងទ័ពអាកាសចក្រភពអង់គ្លេស (RAF)។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅពេលដែលយន្តហោះចម្បាំងរុស្ស៊ី ខិតជិត យន្តហោះយោធាបរទេសក៏បានបត់ចេញពីព្រំដែននៃសហព័ន្ធរុស្ស៊ី” ។

មិនមានការរំលោភលើដែនអាកាសរុស្ស៊ីបានកើតឡើងទេ ហើយយន្តហោះចម្បាំង Su-27 បានត្រឡប់ទៅមូលដ្ឋានដោយសុវត្ថិភាព។ ក្រសួងបានបន្ថែមថា ការស្ទាក់ចាប់នេះត្រូវបានធ្វើឡើង “ដោយអនុលោមយ៉ាងតឹងរឹង” ជាមួយនឹងច្បាប់អន្តរជាតិដែលគ្រប់គ្រងដែនទឹកអព្យាក្រឹត។

បណ្តាញ Telegram ជាច្រើនបានកំណត់អត្តសញ្ញាណជនល្មើសដែលមានសក្តានុពលជាយន្តហោះ RC-135W Rivet Joint ដែលមានមូលដ្ឋាននៅ RAF Waddington ក្នុង Lincolnshire ។ អ្នកអមដំណើររបស់យន្តហោះនោះត្រូវបានគេកំណត់ថាជាយន្តហោះចម្បាំង Eurofighter Typhoon FGR4 Mark IV ។

នេះ​ជា​ការ​ស្ទាក់​ចាប់​លើក​ទី​ពីរ​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ ដោយកាលពីមុន​ពេល​នោះ យន្តហោះ​ចម្បាំង​រុស្ស៊ី​លើក​ចុង​ក្រោយ​បានការពារពីការហោះហើររបស់យន្តហោះ​ស៊ើបការណ៍អង់គ្លេស គឺ​ខែ​តុលា​មុន​៕

ប្រែសម្រួលៈ ណៃ តុលា

To Top