ព័ត៌មានអន្តរជាតិ

លោក Erdogan ៖ តួកគីអាចនឹងលុកលុយ ចូលដល់អ៊ីស្រាអែល ជុំវិញបញ្ហាជម្លោះនៅហ្គាហ្សា

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោកប្រធានាធិបតី Recep Tayyip Erdogan បានព្រមានថា ប្រទេសតួគីចុងក្រោយគឺ នឹងអាចវាយប្រហារចូល ដល់ប្រទេសអ៊ីស្រាអែល ជុំវិញជម្លោះយូរអង្វែងនៅតំបន់ហ្គាហ្សាស្ទ្រីប រវាងទីក្រុងយេរូសាឡឹមនិង ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas ។

លោក​ប្រធានាធិបតី​ បាន​ចេញ​ការ​គំរាម​កំហែង​ កាល​ពី​ថ្ងៃ​អាទិត្យ ខណៈ​ដែល​លោក​បាន​ថ្លែង​ក្នុង​ អំឡុង​ពេល​ការ​ជួប​ជុំ​របស់​គណបក្ស​យុត្តិធម៌ និង​អភិវឌ្ឍន៍ (AKP) ដែល​កំពុង​កាន់​អំណាច​របស់​លោក ។

លោក Erdogan បាននិយាយថា ៖ យើងត្រូវតែខ្លាំង ដើម្បីកុំឲ្យអ៊ីស្រាអែល វាយប្រហារប៉ាឡេស្ទីន ។ ដូចច្នេះយើងអាចនឹងវាយចូលទីក្រុង Karabakh និងផ្លូវដែលយើងចូលប្រទេសលីប៊ី ប្រហែលជាយើងនឹងធ្វើដូចគ្នាដែរ។ គ្មាន​អ្វី​ដែល​យើង​មិន​អាច​ធ្វើ​បាន។ យើងត្រូវតែរឹងមាំ ។

មេដឹកនាំតួគីរូបនេះបានសំដៅ ទៅលើការចូលរួមយ៉ាងសកម្ម របស់ទីក្រុងអង់ការ៉ានៅក្នុងសង្គ្រាមស៊ីវិលលីប៊ី ក៏ដូចជាអរិភាពនាពេលថ្មីៗនេះ នៅក្នុងតំបន់ Azerbaijani នៃ Karabakh ។

យ៉ាងណាក្តីខណៈដែលលោក Erdogan បានដាក់ខ្លួនគាត់ ជាយូរមកហើយថា ជាអ្នកគាំទ្រដ៏សំខាន់នៃបុព្វហេតុប៉ាឡេស្ទីន លោកបានបដិសេធថា លោកមិនមានការគំរាមកំហែង ការឈ្លានពានដោយផ្ទាល់ ពីអ៊ីស្រាអែលនោះទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top