ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ដៀលគូប្រជែងរបស់ខ្លួន គឺលោកស្រីអនុប្រធានាធិបតី Kamala Harris ថាជា បុគ្គលដែលមាន IQ ទាប និងល្ងង់ដូចថ្ម

RT News

បរទេស ៖ អតីតប្រធានាធិបតីអាមេរិក និងជាបេក្ខជនប្រធានាធិបតី នៃគណបក្សសាធារណរដ្ឋបច្ចុប្បន្ន លោក ដូណាល់ ត្រាំ បានអះអាងថា គូប្រជែងរបស់លោកគឺអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris គឺជា “បុគ្គលដែលមាន IQ (បញ្ញា) ទាប”។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទ Bitcoin 2024 នៅទីក្រុង Nashville រដ្ឋ Tennessee កាលពីថ្ងៃសៅរ៍ លោក ដូណាល់ ត្រាំ បានហៅរូបិយប័ណ្ណគ្រីបតូថា ជា “ភាពអស្ចារ្យនៃបច្ចេកវិទ្យា” និង “អព្ភូតហេតុនៃកិច្ចសហប្រតិបត្តិការ និងសមិទ្ធផលរបស់មនុស្ស” ។

អតីតប្រធានាធិបតីបានបន្តសរសើរសហគមន៍ Bitcoin ថា ជា “មនុស្សឆ្លាតណាស់ ” ហើយបានប្រើឱកាសនោះ ដើម្បីមើលងាយគូប្រជែង ការបោះឆ្នោតរបស់លោកថែមទៀត ដោយលោកបានប្រាប់ទស្សនិកជនរបស់លោកថា “បន្ទប់នេះអស្ចារ្យណាស់ ។ មនុស្សនៅក្នុងបន្ទប់នេះ គឺជាបុគ្គលដែលមាន IQ ខ្ពស់។ ខ្ញុំកំពុងប្រណាំងប្រជែងប្រឆាំងនឹងបុគ្គលដែលមាន IQ ទាប” ។ លោកបានប្រមាថ លោកស្រី Harris កាលពីអតីតកាល ដោយបានពណ៌នា លោកស្រីថា “ល្ងង់ដូចថ្ម”។

លោកស្រី Harris បានក្លាយជាបេក្ខភាពសន្មត់ ជាមុនរបស់គណបក្សប្រជាធិបតេយ្យ កាលពីសប្តាហ៍មុន បន្ទាប់ពីប្រធានាធិបតីលោក Joe Biden បានធ្លាក់ចេញពីការប្រណាំង ។ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យ និងម្ចាស់ជំនួយធំធំ របស់គណបក្សធំបានជំរុញឱ្យលោក Biden ដកខ្លួនចេញពីការជជែកដេញដោលកាលពីខែមិថុនា ដ៏មហន្តរាយរបស់គលោកជាមួយលោក ដូណល់ ត្រាំ នៅពេលដែលមានការ ព្រួយបារម្ភកាន់តែច្រើនឡើង អំពីការធ្លាក់ចុះផ្នែកសុខភាព របស់លោកនិងសមត្ថភាពក្នុងការឈ្នះការបោះឆ្នោតក្នុងខែវិច្ឆិកាខាងមុខ។

ចាប់តាំងពីពេលនោះ មក លោកស្រី Harris បានធានានូវការប្តេជ្ញាចិត្តគ្រប់គ្រាន់ ដើម្បីត្រូវបានតែងតាំងជាផ្លូវការ ជាបេក្ខជនគណបក្ស របស់លោកស្រី នៅក្នុងសន្និបាតនៅខែក្រោយ, នេះបើយោងតាមការស្ទង់មតិរបស់ Associate Press ។ ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនៅទីក្រុង Milwaukee រដ្ឋ Wisconsin កាលពីថ្ងៃអង្គារ លោកស្រី Harris បានបើកការវាយប្រហារយ៉ាងខ្លាំងក្លាប្រឆាំងនឹងគូប្រជែង ដោយអះអាងថា លោកស្រីស្គាល់ “ប្រភេទរបស់លោក ដូណាល់ ត្រាំ” និង ត្រាំជា “ជាប្រភេទមនុស្សជញ្ជក់ឈាមអ្នកដទៃ” ដែលលោកស្រីបានដោះស្រាយ នៅពេលលោកស្រី បម្រើការជាព្រះរាជអាជ្ញា ។ លោកស្រីបានហៅលោក ត្រាំ ម្តងហើយម្តងទៀតថាជា “ឧក្រិដ្ឋជនដែលត្រូវបានកាត់ទោស” ហើយបានចោទប្រកាន់គាត់ពី “ការស្តារឡើងវិញ នូវការកុហកមួយចំនួន” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top