ព័ត៌មានអន្តរជាតិ

តួកគី បង្រ្កាបក្រុមភេរវករសរុបចំនួន ១៦នាក់ នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ និងស៊ីរី

AFP

អង់ការ៉ា៖ ក្រសួងការពារជាតិរបស់ប្រទេសតួកគី បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា យោធាតួកគីបានបង្ក្រាប ក្រុម “ភេរវករ” សរុបចំនួន១៦នាក់ នៅក្នុងប្រតិបត្តិការ នៅភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់ និងភាគខាងជើងនៃប្រទេសស៊ីរី ។

ក្រសួងការពារជាតិបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងតួកគីបានសម្លាប់សមាជិក អស់ចំនួន១១នាក់ មកពីគណបក្សពលករឃឺដ ហៅកាត់ថា (PKK) ដែលមិនស្របច្បាប់នៅក្នុងតំបន់ Hakurk, Gara និង Asos នៅភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់ ដោយមិនបានបញ្ជាក់អំពីពេលវេលា នៃប្រតិបត្តិការនោះទេ ។

ជារឿយៗអាជ្ញាធរតួកគី បានប្រើពាក្យ “អព្យាក្រឹត” នៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេ ដើម្បីបញ្ជាក់ថា ក្រុម “ភេរវករ” ត្រូវបានចោទសួរពីការចុះចាញ់ ឬត្រូវបានសម្លាប់ ឬត្រូវចាប់ខ្លួន ។

ក្រសួងខាងលើបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងប្រតិបត្តិការដាច់ដោយឡែកមួយ នៅភាគខាងជើងនៃប្រទេសស៊ីរី កងកម្លាំងតួកគី “បានបង្រ្កាប” សមាជិក៥នាក់នៃអង្គភាព ការពារប្រជាជនឃឺដស៊ីរី ហៅកាត់ (YPG) ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top