ព័ត៌មានអន្តរជាតិ

Update៖ ករណីកំពុបប្រេងចេញពីនាវា នៅលើដែនទឹកហ្វីលីពីន អណ្តែតរាលដាលដល់តំបន់ធ្វើនេសាទ និងបង្កផលប៉ះពាល់ដល់សុខភាព

Handout/Philippine Coast Guard

ហ្វីលីពីន៖ ការធ្លាយកំពុបប្រេងចេញពី នាវាដឹកប្រេងនៅលើដែនសមុទ្រ ដែលបានលិចនៅឆ្នេរសមុទ្រ Manila Bay ប្រទេសហ្វីលីពីន បានទៅហូរអណ្តែតដល់ច្រាំង នៃភូមិនេសាទដែលនៅក្បែរនោះ ដោយបានគំរាមកំហែងដល់សុខភាព និងជីវភាពរស់នៅរបស់អ្នកនេសាទ ខណៈដែលកិច្ចខិតខំប្រឹងប្រែង បានចាប់ផ្តើមបូមប្រេងចេញ ។

នាវា MT Terra Nova កំពុងផ្ទុកប្រេងឥន្ធនៈឧស្សាហកម្ម ១,៥លានលីត្រ នៅគ្រាដែលវាបានលិច នៅក្នុងសមុទ្រពីឆ្នេរសមុទ្រ Limay ក្នុងខេត្ត Bataan ស្ថិតនៅភាគខាងលិចនៃរដ្ឋធានីហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍ ហើយសមាជិកម្នាក់នៃនាវិកចំនួន ១៧នាក់បានបាត់ជីវិត ។

អ្នកនេសាទនៅទីក្រុង Tanza ក្នុងខេត្ត Cavite ស្ថិតនៅភាគខាងត្បូងនៃទីក្រុងម៉ានីល មិនសប្បាយចិត្ត បន្ទាប់ពីប្រេងបានហូរធ្លាក់មកលើច្រាំងនៃទីក្រុង ហើយពួកគេបានរាយការណ៍ថា មានក្លិនស្អុយខ្លាំងណាស់ ។

លោក Renan Honsana អាយុ៤៨ឆ្នាំបាននិយាយថា “ការកំពុបប្រេងនេះនឹងមានឥទ្ធិពលយ៉ាងខ្លាំង លើពួកយើងដែលជាអ្នកនេសាទ ពីព្រោះយើងពឹងផ្អែកលើសមុទ្រហើយវា បានបង្កឲ្យមានផលប៉ះពាល់ ដោយសារប្រេងនេះ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top