បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT យោងតាមសេចក្តីថ្លែងការណ៍ របស់ទីក្រុង វ៉ាស៊ីនតោន បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បានពិភាក្សាគ្នាអំពីជម្លោះអ៊ុយក្រែន នៅខាងក្រៅកិច្ចប្រជុំកំពូល ក្នុងប្រទេសជប៉ុន។
ក្រុមមន្ត្រីសហរដ្ឋអាមេរិកបានជួបជាមួយសមភាគីឥណ្ឌារបស់គាត់នៅឯការប្រមូលផ្តុំនៃប្រជាជាតិហៅកាត់ថាQuad រួមមានអូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក – នៅទីក្រុងតូក្យូកាលពីថ្ងៃអាទិត្យ។
ក្រសួងការបរទេសបាននិយាយថា ក្នុងអំឡុងពេលពិភាក្សា Blinken បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការសម្រេចបាននូវសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែងសម្រាប់អ៊ុយក្រែន ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ។
កិច្ចប្រជុំនេះបានធ្វើឡើងមុនដំណើរទស្សនកិច្ចដែលបានស្នើឡើង របស់នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ទៅកាន់ប្រទេសអ៊ុយក្រែននៅចុងខែនេះ ព័ត៌មានលម្អិតដែល បច្ចុប្បន្នកំពុងត្រូវបានបញ្ចប់ នេះបើយោងតាមមន្ត្រីដកស្រង់ ដោយកាសែត The Hindu ។
ដំណើរទស្សនកិច្ចលើកនេះត្រូវបាន គេមើលឃើញថាជាការប៉ុនប៉ង ដើម្បីធ្វើឱ្យមានតុល្យភាពទំនាក់ទំនង របស់ទីក្រុងញូវដែលីជាមួយប្រទេសលោកខាងលិច ដែលត្រូវបានគេរាយការណ៍ថា មានការខកចិត្តចំពោះជំនួបរបស់លោក Modi ជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅទីក្រុងមូស្គូ កាលពីដើមខែនេះដែល រុស្ស៊ីត្រូវបានជ្រើសរើសជាទស្សនកិច្ចទ្វេភាគីលើកដំបូងរបស់លោក Modi បន្ទាប់ពីលោកចូលកាន់ តំណែងជាអាណត្តិទីបី៕
ប្រែសម្រួល៖ស៊ុនលី