ថ្ងៃទី ២៩ ខែកក្កដា តាមម៉ោងក្នុងតំបន់ កិច្ចសន្ទនាស្តីពី “កាលានុវត្តភាពពិភពលោកដែលបានមកពីការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់របស់ប្រទេសចិនក្នុងយុគសម័យថ្មី” និងជាសកម្មភាពនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនចិន-អេស្ប៉ាញ ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបើកធ្វើដោយជោគជ័យនៅក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ។
លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា ក្នុងនាមជាប្រព័ន្ធសារព័ត៌មានដ៏សំខាន់បែបថ្មីនិងឈានមុខលើឆាកអន្តរជាតិ ជានិច្ចកាល អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនតែងតែខិតខំប្រឹងប្រែងជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ព្រមទាំងការយល់ដឹងពីគ្នានិងភាពស្និទ្ធស្នាលរវាងប្រជាជននៃប្រទេសទាំងពីរចិននិងអេស្ប៉ាញ។
យើងរំពឹងទុកធ្វើកិច្ចសហប្រតិបតិ្តការយ៉ាងស៊ីជម្រៅជាមួយប្រព័ន្ធសារព័ត៌មានអេស្ប៉ាញតាមរយៈធនធានដ៏សម្បូរបែប ការច្នៃប្រឌិតថ្មីដ៏អស្ចារ្យ និងបច្ចេកទេសទំនើប ដើម្បីផលិតកម្មវិធីល្អៗកាន់តែច្រើនជូនចំពោះប្រជាជននៃប្រទេសទាំងពីរ រួមគ្នាបង្កើតផលិតផលវប្បធម៌ប្រកបដោយភាពច្នៃប្រឌិតថ្មី ក៏ដូចជាជំរុញឱ្យចិននិងអេស្ប៉ាញរួមគ្នាចែករំលែកកាលានុវត្តភាពសកលលោកដែលបានមកពីការធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅក្នុងយុគសម័យថ្មី ជំរុញភាពសុខដុមនីយកម្មរវាងវប្បធម៌ចិននិងអេស្ប៉ាញនិងទទួលបានការអភិវឌ្ឍរួម ៕