ព័ត៌មានអន្តរជាតិ

លោក Blinken ធ្វើការថ្លែងការណ៍ ប្រកាសគម្រាមកំហែង សាជាថ្មីទៅដល់ប្រទេសចិន

RTNews

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ទីក្រុងវ៉ាស៊ីនតោន នឹងបន្តចាត់វិធានការប្រឆាំងនឹងក្រុមហ៊ុនចិន ប្រសិនបើទីក្រុងប៉េកាំង មិនបញ្ឈប់ការគាំទ្រ ដែលត្រូវបានចោទប្រកាន់របស់ខ្លួន សម្រាប់ឧស្សាហកម្ម ការពារជាតិរបស់រុស្ស៊ីទេ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានប្រាប់រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi នៅប្រទេសឡាវកាលពីថ្ងៃសៅរ៍។

រដ្ឋាភិបាល ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ បានបដិសេធម្តងហើយម្តងទៀត នូវការអះអាងរបស់សហរដ្ឋអាមេរិកដែលថា ប្រទេសចិនបានផ្តល់ការគាំទ្រ សម្រាប់ឧស្សាហកម្មការពារជាតិ របស់រុស្ស៊ីតាមរយៈពាណិជ្ជកម្មទ្វេភាគី។

យ៉ាង​ណា​ក៏​ដោយ ទីក្រុង​វ៉ាស៊ីនតោន​បាន​ដាក់​ទណ្ឌកម្ម​អាជីវកម្ម​ចិន ​រាប់​សិប​ដោយ​ចោទ​ថា​ពួកគេ​លក់​ទំនិញ​និង​គ្រឿង ​ផ្សំ​ទៅ​ឲ្យ​រុស្ស៊ី​ដែល​អាច​ប្រើ​ក្នុង​គោល​បំណង​យោធា ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយនៅលើគេហទំព័រ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក អ្នកនាំពាក្យលោក Matthew Miller បានគូសបញ្ជាក់ពីព័ត៌មានលម្អិត នៃកិច្ចប្រជុំរបស់ Blinken និង Wang ដោយបញ្ជាក់ថា ភាគីទាំងពីរមានការពិភាក្សា ប្រកបដោយផលិតភាពលើបញ្ហា ទ្វេភាគី តំបន់ និងពិភពលោកសំខាន់ៗ។

លោក Blinken បានអះអាងថា សហរដ្ឋអាមេរិក នឹងបន្តជំរុញចក្ខុវិស័យរបស់ខ្លួនសម្រាប់ ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ និងក៏បានលើកឡើង ពីការព្រួយបារម្ភអំពីសកម្មភាព អស្ថិរភាពនៅសមុទ្រចិនខាងត្បូង របស់ចិនផងដែរបន្ថែមពីលើបញ្ហានៅរុស្សី៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top