ព័ត៌មានអន្តរជាតិ

ការស្រាវជ្រាវ៖ ពលរដ្ឋអាមេរិក ដែលចង់ឲ្យរដ្ឋាភិបាល បន្តផ្តល់ជំនួយឲ្យទៅអ៊ុយក្រែន កំពុងធ្លាក់ចុះខ្លាំង

Xinhua

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ពលរដ្ឋតិចជាងពាក់កណ្តាល នៃជនជាតិអាមេរិកគឺមានជំហគាំទ្រ ចំពោះរដ្ឋាភិបាលរបស់ពួកគេ ដែលផ្តល់ជំនួយដល់ទីក្រុងគៀវ នេះបើយោងតាមការស្រាវជ្រាវ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ។

ប្រភពដដែលបានសរសេរទៀតថា លទ្ធផល​នៃ​ការ​ស្ទង់​មតិ​បង្ហាញ​ពី​ ការ​ផ្លាស់​ប្តូរ​មតិ​សាធារណៈ ​លើ​សហរដ្ឋ​អាមេរិក​ដែល​គាំទ្រ​អ៊ុយក្រែន​ ក្នុង​ជម្លោះ​របស់​ខ្លួន​ជាមួយ​នឹង​រុស្ស៊ី។

យោងតាមការស្ទង់មតិ ដោយមជ្ឈមណ្ឌលស្រាវជ្រាវ Pew ដែលជាក្រុមអ្នកមានជំនាញវិភាគ មានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន សាធារណៈជនអាមេរិក ត្រូវបានបែងចែកស្មើៗគ្នា លើកម្រិតនៃជំនួយរបស់សហរដ្ឋអាមេរិក ចំពោះអ៊ុយក្រែន ដោយ៤៩ភាគរយនិយាយថា វ៉ាស៊ីនតោនមិនមានទំនួលខុសត្រូវក្នុងការជួយគៀវ និង៤៨ភាគរយនិយាយថា ថាវាពិតជាមានទំនួសខុសត្រូវ។

ការស្ទង់មតិស្រដៀងគ្នាដែលបាន ធ្វើឡើងកាលពីមួយឆ្នាំមុនដោយវិទ្យាស្ថាន Reagan បានបង្ហាញថា៥៩ភាគរយ នៃជនជាតិអាមេរិកបានគាំទ្រ ការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន។ យោងតាមការស្ទង់មតិរបស់ Gallup ខែមិថុនា ឆ្នាំ២០២៣ ប្រជាជនអាមេរិកចំនួន៦២ភាគរយ បានគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ សហរដ្ឋអាមេរិកដើម្បីជួយដល់ទីក្រុងគៀវ។

ការស្ទាបស្ទង់មតិចុងក្រោយបង្អស់ ដែលបង្ហាញពីការថយចុះនៃការគាំទ្រ ត្រូវបានចេញផ្សាយនៅថ្ងៃតែមួយ ក្រសួងការពារជាតិអាមេរិកបានប្រកាសថា ខ្លួននឹងបញ្ជូនយ៉ាងហោចណាស់ ២០០លានដុល្លារ នៃការការពារដែនអាកាស និងសព្វាវុធផ្សេងទៀតទៅកាន់អ៊ុយក្រែន ហើយបានសន្យាផ្តល់ជំនួយរយៈពេលវែង ប្រមាណជាជាង ១,៥ពាន់លានដុល្លារ បន្ថែមទៀតដល់ទីក្រុងគៀវ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top