ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ កំពុងស្វែងរក​ការ​សងសឹក ចំពោះ​ការ​ស្លាប់​របស់​ មេដឹកនាំក្រុម​ហាម៉ាស់

AFP

តេអេរ៉ង់៖ អ៊ីរ៉ង់នឹងស្វែងរកការសងសឹក ចំពោះការចោទប្រកាន់របស់អ៊ីស្រាអែលថា ការធ្វើឃាតប្រធានការិយាល័យ នយោបាយក្រុមហាម៉ាស់ លោក Ismail Haniyeh ដោយមិនធ្វើឱ្យវិបត្តិក្នុងតំបន់កើនឡើង នេះបើតាមការលើកឡើងរបស់អ្នកជំនាញអ៊ីរ៉ង់។

លោក Hassan Beheshtipour អ្នកវិភាគកិច្ចការអន្តរជាតិ ដែលមានមូលដ្ឋាន នៅទីក្រុងតេអេរ៉ង់បានប្រាប់កាសែតស៊ីនហួថា “យើងនឹងឃើញការកើនឡើង នៃភាពតានតឹងនៅក្នុងតំបន់ ប៉ុន្តែតាមរបៀបគ្រប់គ្រងល្អ នោះអាចជួយការពារការកើនឡើង នៃភាពតានតឹងបានមួយចំនួន។

លោក Beheshtipour បានសង្កត់ធ្ងន់ថា ការធ្វើឱ្យវិបត្តិកាន់តែតានតឹងឡើង មិនមែនជាផលប្រយោជន៍របស់អ៊ីរ៉ង់ ឬនៅក្នុងក្រុមប្រឆាំងនោះទេ។ លោកបានកត់សម្គាល់ពីសកម្មភាពកន្លងមករបស់អ៊ីរ៉ង់ ដូចជាការឆ្លើយតបវាស់វែងរបស់ខ្លួន ចំពោះការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែល លើស្ថានកុងស៊ុលអ៊ីរ៉ង់នៅស៊ីរីកាលពីដើមខែមេសា ជាឧទាហរណ៍នៃវិធីសាស្រ្តយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ ។

លោក Haniyeh ដែលត្រូវបានអញ្ជើញឱ្យចូលរួម ក្នុងពិធីស្បថចូលកាន់តំណែង របស់ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian កាលពីថ្ងៃអង្គារ ត្រូវបានសម្លាប់រួមជាមួយអង្គរក្ស របស់លោកកាលពីព្រឹកថ្ងៃពុធ នៅពេលដែលគេហដ្ឋានរបស់ពួកគេ ក្នុងទីក្រុងតេអេរ៉ង់ ត្រូវបានវាយប្រហារ នេះបើយោងតាមកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ ដែលបានចោទប្រកាន់អ៊ីស្រាអែលថា បានធ្វើសកម្មភាពការវាយប្រហារភេរវកម្ម និងបានសច្ចាថា នឹងធ្វើការឆ្លើយតបដ៏ឃោរឃៅ និងឈឺចាប់បំផុតចំពោះអ៊ីស្រាអែល” ។

ទន្ទឹមនឹងនេះដែរ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei បានឲ្យដឹងថា អ៊ីស្រាអែល បានត្រៀមលក្ខណៈ សម្រាប់ការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ សម្រាប់ទង្វើខ្លួន។

ការចោទប្រកាន់ថា អ៊ីស្រាអែល ធ្វើឃាតលោក Haniyeh បានកើតឡើងមួយថ្ងៃបន្ទាប់ពីអ៊ីស្រាអែល បានអះអាងថា ការវាយប្រហារនៅក្នុងរដ្ឋធានី Beirut របស់ប្រទេសលីបង់ ដែលបានសម្លាប់លោក Fouad Shokor មេបញ្ជាការយោធាកំពូលរបស់ក្រុមហេសបូឡា ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top