បរទេស៖ ប្រទេសកូរ៉េខាងជើងនៅតែបន្តបិទទ្វារ ចំពោះបុគ្គលិកផ្តល់ជំនួយរបស់អន្តរជាតិ ខណៈដែលប្រទេសនេះកំពុងតស៊ូ ជាមួយនឹងទឹកជំនន់ដ៏ធំ ដែលបានបំផ្លាញផ្ទះរាប់ពាន់ខ្នង និងគ្របដណ្តប់លើដីស្រែចំការយ៉ាងច្រើន។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា សហព័ន្ធអន្តរជាតិនៃកាកបាទក្រហម (IFRC) បានប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងវាយតម្លៃស្ថានភាពមនុស្សធម៌ និងតម្រូវការរបស់កូរ៉េខាងជើងពីទឹកជំនន់ ខណៈដែលប្រទេសនេះនៅតែមានសង្ឃឹម ក្នុងការវិលត្រឡប់មកប្រទេសវិញ។
IFRC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ VOA ថា “យើងមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីផលប៉ះពាល់នៃទឹកជំនន់ ហើយកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយ សមាគមកាកបាទក្រហមកូរ៉េខាងជើងដើម្បីវាយតម្លៃស្ថានភាព” ។
សេចក្តីថ្លែងការណ៍បានបន្តថា “ជាមួយនឹងការបើកព្រំដែនកូរ៉េខាងជើងនាពេលថ្មីៗនេះ និងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ យើងមានក្តីសង្ឃឹមអំពីការបង្កើតឡើងវិញ នូវវត្តមានអន្តរជាតិរបស់ IFRC នៅកូរ៉េខាងជើង” ។ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ គឺជាឈ្មោះផ្លូវការរបស់កូរ៉េខាងជើង។
អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ ប្រចាំប្រទេសកូរ៉េខាងជើង លោក Joe Colombano បានប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍ថា “យើងត្រៀមខ្លួនរួចជាស្រេចក្នុងការ វិលត្រឡប់ទៅកាន់ប្រទេសនេះវិញ ដើម្បីគាំទ្រ” ប្រទេសកូរ៉េខាងជើង នៅពេលដែលប្រជាជននេះ ងើបឡើងវិញពីការខូចខាតដោយទឹកជំនន់” ក៏ដូចជាជាមួយនឹងការងារធន់ទ្រាំរយៈពេលវែង ប្រសិនបើ រដ្ឋាភិបាលនេះបាមស្នើ»។
លោកក៏បានចូលរួមរំលែកទុក្ខដល់ អ្នកដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅក្នុង សេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ ពីការិយាល័យសម្របសម្រួលការអភិវឌ្ឍន៍ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កផងដែរ ៕
ប្រែសម្រួលៈ ណៃ តុលា