បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសបារាំងបានចេញអនុសាសន៍មួយដែលពលរដ្ឋរបស់ខ្លួនក្នុងចាកចេញពីប្រទេសអ៊ីរ៉ង់ ហើយចៀសវាងការធ្វើដំណើរទៅទីនោះ ទោះមានហេតុផលអ្វីក៏ដោយ។
ក្រសួងបានលើកឡើងពីហានិភ័យនៃការកើនឡើងខាងយោធាក្នុងតំបន់និងក្នុងប្រទេសកាន់សាសនាអ៊ីស្លាមនេះ។
ការព្រមាននេះបានកើតឡើងបន្ទាប់ពីមានការធ្វើឃាតមេដឹកនាំនយោបាយរបស់ក្រុម Hamas លោក Ismail Haniyeh នៅក្នុងក្រុង តេហរ៉ង់(Tehran) កាលពីថ្ងៃពុធ។
គួរឲ្យដឹងដែរថាប្រទេសអ៊ីរ៉ង់បានស្តីបន្ទោសអ៊ីស្រាអែលចំពោះការធ្វើឃាតនេះ ទោះបីជាក្រុងយេរូសាឡឹមខាងលិចមិនបានបញ្ជាក់ ឬបដិសេធការជាប់ពាក់ព័ន្ធរបស់ខ្លួនក៏ដោយ។
ការធ្វើឃាតនេះបាននាំឱ្យមានភាពតានតឹងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ក៏ដូចជាក្រុមហេសបូឡាដែលមានមូលដ្ឋាននៅលីបង់ផងដែរ។របាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចបង្ហាញថា ការសងសឹករបស់អ៊ីរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែលអាចនឹងកើតមាននៅពេលខាងមុខនេះ៕
ប្រែសម្រួល៖ស៊ុនលី