ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែលអះអាងថា ខ្លួនពិតជាបានសម្លាប់ អ្នកកាសែត Al Jazeera ម្នាក់

Afp

បរទេស៖យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងការពារអ៊ីស្រាអែលហៅកាត់ថាIDFបានសារភាពថាបានសម្លាប់អ្នកកាសែត Al Jazeera ម្នាក់ដែលមានឈ្មោះថាIsmail al-Ghoul ហើយអ៊ីស្រាអែលត្រូវបានចាត់ទុកថាគាត់គឺជាភេរវករដែលបានចូលរួមក្នុងការវាយប្រហាររបស់ពួកហាម៉ាសកាលពីឆ្នាំមុនលើរដ្ឋជ្វីហ្វ។

កាលពីថ្ងៃពុធ Al Jazeera បាននិយាយថា អ្នកយកព័ត៌មានពីរនាក់របស់ខ្លួនគឺលោក al-Ghoul និងអ្នកថតរូបរបស់គាត់ Rami al-Rifi ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្គាហ្សា។

បណ្តាញដែលមានមូលដ្ឋាននៅកាតា ដែលបានធ្វើឱ្យទំនាក់ទំនងកាន់តែតានតឹងជាមួយរដ្ឋាភិបាលអ៊ីស្រាអែល បាននិយាយថា រថយន្តរបស់ពួកគេត្រូវបានតម្រង់គោលដៅដោយផ្ទាល់នៅក្នុងជំរុំជនភៀសខ្លួន Shati ។

កាសែតAl Jazeera បានពណ៌នាឧបទ្ទវហេតុនេះថាជា ការធ្វើឃាតដែលបានកំណត់គោលដៅទុកជាមុន ដោយប្តេជ្ញាថានឹង បន្តសកម្មភាពផ្លូវច្បាប់ទាំងអស់ដើម្បីកាត់ទោសជនល្មើសនៃឧក្រិដ្ឋកម្មទាំងនេះ ។

កាសែតដដែលនេះក៏បាននិយាយផងដែរថា អ្នកទាំងពីរកំពុងរៀបចំរបាយការណ៍មួយនៅជិតផ្ទះរបស់ Ismail Haniyeh មេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស់ ដែលត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែកនៅទីក្រុង Tehran កាលពីដើមសប្តាហ៍នេះ។ អ៊ីរ៉ង់ និងក្រុមហាម៉ាសបានចោទប្រកាន់អ៊ីស្រាអែលថា បានរៀបចំការវាយប្រហារនេះ; ទីក្រុង​យេរូសាឡឹម​ខាង​លិច​មិន​បាន​បញ្ជាក់ ឬ​បដិសេធ​ការ​ពាក់ព័ន្ធ​ឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top