ព័ត៌មានអន្តរជាតិ

វៀតណាម ខកចិត្ដដែល​អាមេរិក ចាត់ថ្នាក់​ប្រទេសនេះ ជា​ប្រទេសសេដ្ឋកិច្ច​មិន​មែនទីផ្សារ

ហាណូយ៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានសម្តែងការសោកស្តាយរបស់ខ្លួន ដែលក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ បានចេញការប្តេជ្ញាចិត្តបន្តចាត់ថ្នាក់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ជាប្រទេសសេដ្ឋកិច្ចមិនទីផ្សារ។

ក្រសួងនឹងបន្តសិក្សា និងវិភាគទឡ្ហីករណ៍នៅក្នុងរបាយការណ៍របស់សហរដ្ឋអាមេរិក ដែលវាយតម្លៃសេដ្ឋកិច្ចវៀតណាម ដើម្បីបន្តការបន្ថែម និងការបំពេញនូវសេចក្តីសង្ខេប និងឯកសារពាក់ព័ន្ធ ដើម្បីដាក់ជូនក្រសួងរបស់សហរដ្ឋអាមេរិក ដើម្បីស្នើសុំការពិនិត្យឡើងវិញមួយទៀត ដើម្បីទទួលស្គាល់ស្ថានភាពសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម។

ក្រសួងនឹងតែងតែគាំទ្រ និងអមដំណើរសហគ្រាសវៀតណាម ដែលនាំចេញទៅកាន់ទីផ្សារអាមេរិក ក្នុងការស៊ើបអង្កេតដំណោះស្រាយពាណិជ្ជកម្ម ដើម្បីធានាផលប្រយោជន៍ខ្ពស់បំផុតសម្រាប់សហគមន៍ធុរកិច្ចវៀតណាម។

ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា រហូតមកដល់ពេលនេះ មានប្រទេសសេដ្ឋកិច្ចរហូតដល់ ៧២ រួមទាំងចក្រភពអង់គ្លេស កាណាដា អូស្ត្រាលី ជប៉ុន សាធារណរដ្ឋកូរ៉េ និងនូវែលសេឡង់ រហូតមកដល់ពេលនេះបានទទួលស្គាល់វៀតណាមជាប្រទេសសេដ្ឋកិច្ចទីផ្សារ។

សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាមអស់រយៈពេលជាច្រើនឆ្នាំ។  ក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ ប្រាក់ចំណូលនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងដល់ ៦៦,១ពាន់លានដុល្លារអាមេរិក នេះបើយោងតាមការិយាល័យស្ថិតិទូទៅរបស់ប្រទេសវៀតណាម៕

ប្រែសម្រួល ឈូក បូរ៉ា

To Top