ព័ត៌មានអន្តរជាតិ

រលំអគារលំនៅដ្ឋានមួយកន្លែងនៅរុស្ស៊ី បណ្តាលឲ្យស្លាប់មនុស្សចំនួន ១០នាក់

ម៉ូស្គូ៖ អាជ្ញាធរនៅក្នុងតំបន់បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា មនុស្សចំនួន ១០នាក់ ត្រូវបានគេរកឃើញថាបានស្លាប់ ខណៈដែលប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះបានបញ្ចប់នៅក្នុងទីក្រុង Nizhny Tagil នៃប្រទេសរុស្ស៊ី ក្រោយពីមានការដួលរលំផ្នែកខ្លះនៃអគារលំនៅដ្ឋានមួយកន្លែង ។

នាយកដ្ឋានគោលនយោបាយព័ត៌មានប្រចាំតំបន់បានឲ្យដឹងថា “បច្ចុប្បន្ននេះ ការកាយយកចេញនូវកម្ទេចកម្ទីកំពុងដំណើរការ។ នៅមុននេះ អភិបាលខេត្តបានធ្វើការណែនាំឱ្យចាប់ផ្តើមការបោសសម្អាតយកម្ទេចកម្ទីចេញបន្ទាន់ គ្រាដែលប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះបានបញ្ចប់” ។

គួរបញ្ជាក់ថា សោកនាដកម្មនេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ នៅគ្រាដែលច្រកចូលចំនួន២​ នៃអគារកម្ពស់ ៥ជាន់ដែលដើរដោយថាមពលឧស្ម័ននៅក្នុងទីក្រុង Nizhny Tagil ដែលជាទីក្រុងមួយស្ថិតនៅក្នុងតំបន់ Sverdlovsk របស់ប្រទេសរុស្ស៊ី បានជាប់គាំងដោយសារតែការផ្ទុះនៃល្បាយឧស្ម័នខ្យល់នោះ។

ក្រោយពីមានឧប្បត្តិហេតុនេះកើតឡើង ស្ថានភាពគ្រោះអាសន្នត្រូវបានប្រកាសនៅក្នុងសង្កាត់ Dzerzhinsky នៃក្រុង Nizhny Tagil ។ គណៈកម្មាធិការស៊ើបអង្កេតបានចាប់ផ្តើមសំណុំរឿងព្រហ្មទណ្ឌទាក់ទងនឹងការផ្តល់សេវា ឬការងារដែលមិនបំពេញតម្រូវការសុវត្ថិភាពផងដែរ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top