ព័ត៌មានអន្តរជាតិ

ឥណ្ឌាប្រកាស ផ្អាករាល់ការហោះហើរ ការធ្វើដំនើរតាមផ្លូវដែក ទាំងអស់ ជាមួយនឹងបង់ក្លាដេស

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រទេសឥណ្ឌាកំពុងប្រឈមមុខ នឹងការធ្លាក់ចុះ នៃប្រទេសបង់ក្លាដេស ដែលជាកន្លែងដែលការតវ៉ា របស់និស្សិតយ៉ាងច្រើនជុំវិញ អត្រាការងារ ដែលរើសអើងបានបង្ខំ ឱ្យនាយករដ្ឋមន្ត្រីលាលែងពីតំណែង ហើយរត់ចេញពីប្រទេស កាលពីពេលកន្លងមក។

ផ្លូវដែកឥណ្ឌាបានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនកំពុងផ្អាកការធ្វើដំណើរ ឆ្លងព្រំដែនជាមួយប្រទេសជិតខាង ភាគខាងកើតរបស់ខ្លួនហើយ ការសម្រេចចិត្តនេះបានធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនធំៗចំនួន២គឺ Maitree Express និង Bandhan Express ដែលជាសេវាកម្មសំខាន់ពីរ ដែលតភ្ជាប់ប្រទេសទាំងពីរ។

ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា រួមទាំងក្រុមហ៊ុនអាកាសចរណ៍ Air India និងក្រុមហ៊ុន IndiGo ដែលមានតម្លៃទាប នោះក៏បានប្រកាសលុបចោល ជើងហោះហើរទៅ និងមកពីរដ្ឋធានី Dhaka ប្រទេសបង់ក្លាដេសផងដែរ។

ខណៈជាមួយគ្នានេះ កងកម្លាំងសន្តិសុខព្រំដែន កំពុងបង្កើនវត្តមានរបស់ខ្លួន នៅខាងឥណ្ឌានៃខ្សែបន្ទាត់ប្រវែង៤,០០០ គីឡូម៉ែត្រដែលជាព្រំដែន រវាងប្រទេសទាំងពីរនេះ។

ក្រុមប៉ូលីស នៅទីក្រុង ញូវដេលីបានត្រៀមលក្ខណៈសម្រាប់ឧប្បត្តិហេតុ ដែលអាចកើតមាន នៅជុំវិញ គណៈកម្មាធិខ្ពស់ នៃប្រទេសបង់ក្លាដេសដែលជាស្ថានទូត របស់ប្រទេសនេះ នៅក្នុងប្រទេសឥណ្ឌា។

គេមានការព្រួយបារម្ភថា អគារ ដែលមានទីតាំង នៅសង្កាត់ការទូតនៃ Chanakyapuri អាចត្រូវបាន កំណត់គោលដៅ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី Sheikh Hasina បានធ្វើដំណើរទៅកាន់ប្រទេស ឥណ្ឌាកាលពីថ្ងៃចន្ទ៕

ប្រែសម្រួល៖ស៊ុនលី

To Top