ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ប្រកាសព្រមានការធ្វើដំណើរ តាមអាកាសខណៈព្រមានវាយប្រហារ សងសឹកអ៊ីស្រាអែល

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃចន្ទបានអះអាងថា ប្រទេសអ៊ីរ៉ង់បានចេញសេចក្តីជូនដំណឹង ដល់អាកាសយានិក និងអាជ្ញាធរអាកាសចរណ៍ ដើម្បីចៀសវាងដែនអាកាសរបស់ខ្លួន ខណៈដែលរដ្ឋាភិបាលគំរាមកំហែង វាយប្រហារអ៊ីស្រាអែល។

ការជូនដំណឹងនេះធ្វើឡើងបន្ទាប់ពី ការព្រមានរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃអាទិត្យទៅកាន់ក្រុមរដ្ឋមន្ត្រីការបរទេស G7 ថាទីក្រុងតេហរ៉ង់អាច វាយប្រហារអ៊ីស្រាអែលក្នុងរយៈពេលពី២៤ ទៅ ៤៨ ម៉ោងប៉ុន្តែយ៉ាងណាក្តីលោក Blinken មិន​បាន​និយាយ​ថា​ទម្រង់​នៃ​ការ​វាយ​ប្រហារ ​អាច​កើត​ឡើង​បែប​ណា​នោះ​ទេ។

យោងតាមរបាយការណ៍ ការជូនដំណឹងពីទីក្រុងតេហរ៉ង់អំពី ដែនអាកាសរបស់ខ្លួនដែលបាន កើតឡើងនៅម៉ោង៧និង៤៥ ព្រឹកដែលធម្មតាត្រូវបានប្រើប្រាស់ ដោយអាជ្ញាធរអាកាសចរណ៍ដើម្បីផ្តល់ព័ត៌មាន ពេលវេលាជាក់ស្តែងសំខាន់ៗដល់ អាកាសយានិកដែលមិនបានដឹងជាមុន ។

WSJ បានសរសេរថា វាជាសារសំខាន់មួយសម្រាប់ ស្នាក់នៅឆ្ងាយទៅកាន់អាកាសចរណ៍ពាណិជ្ជកម្ម និងអាកាសចរណ៍ស៊ីវិល ដោយមិនមានការបង្ហាញណាមួយ អំពីអ្វីដែលអាចនឹងកើតឡើង។

បច្ចុប្បន្ន អ៊ីស្រាអែល​កំពុង​ត្រៀម​ខ្លួន​ សម្រាប់​ការ​វាយ​ប្រហារ​ដោយ​អ៊ីរ៉ង់ ដែល​មន្ត្រី​អ៊ីរ៉ង់​បាន​ប្តេជ្ញា​ថា ​នឹង​បើក​ការ​សងសឹក​ចំពោះ​ការ​ចោទ​ប្រកាន់ ​របស់​អ៊ីស្រាអែល​ចំពោះ​ការ​ធ្វើ​ឃាត​មេដឹកនាំ​នយោបាយ​របស់​ក្រុម Hamas លោក Ismail Haniyeh នៅ​ក្នុង​ទីក្រុង Tehran កាលពី​សប្តាហ៍​មុន។

ទីក្រុងយេរូសាឡឹមខាង ទោះបីជាយ់ាងណាក្តីមិនបានបញ្ជាក់ ឬបដិសេធការជាប់ពាក់ព័ន្ធនោះទេ ប៉ុន្តែបាននិយាយថា ខ្លួនបានត្រៀមលក្ខណៈដើម្បីការពារប្រឆាំងនឹង និងឆ្លើយតបចំពោះការវាយប្រហារ សងសឹកណាមួយខណៈដែល រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ខ្លួននឹងជួយការពារនិងគាំទ្ររដ្ឋជ្វីហ្វនេះ៕

ប្រែសម្រួល​៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top