ព័ត៌មានអន្តរជាតិ

Update៖ ក្រុមសកម្មប្រយុទ្ធហាម៉ាស់ អះអាងថា អ៊ីស្រាអ៊ែល សម្លាប់ជនជាតិប៉ាឡេស្ទីនអស់ ៨៩នាក់ នៅតំបន់ហ្គាហ្សា

ហ្គាហ្សា៖ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋាភិបាលតំបន់ហ្គាហ្សា របស់ក្រុមហាម៉ាស់បានឲ្យដឹង ថា កាលពីថ្ងៃចន្ទ អ៊ីស្រាអ៊ែល បានប្រគល់សាកសពជនជាតិប៉ាឡេស្ទីនចំនួន ៨៩នាក់ ដែលត្រូវបានសម្លាប់ដោយកងទ័ពអ៊ីស្រាអ៊ែល នៅតំបន់ហ្គាហ្សាស្ទ្រីប ។

ប្រភពចេញពីសន្តិសុខប៉ាឡេស្ទីន ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ដល់ទីភ្នាក់ងារ Xinhua យ៉ាងដូច្នេះថា សាកសពទាំងនេះដែលពីមុន ត្រូវបានគ្រប់គ្រងដោយអ៊ីស្រាអ៊ែល ត្រូវបានបញ្ជូនតាមច្រក Kerem Shalom ដែលស្ថិតនៅភាគខាងត្បូង នៃតំបន់ហ្គាហ្សាស្ទ្រីប ។

ប្រភពដដែលបានឲ្យដឹងទៀតថា សាកសពត្រូវបានគេដាក់ ក្នុងថង់ផ្លាស្ទិកដែលមានលេខរៀង ប៉ុន្តែមិនមានព័ត៌មានអំពីប្រភពដើម ទីតាំងដែលគេយក ឬទីកន្លែងដែលគេសម្លាប់នោះឡើយ ។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ ភាគីអ៊ីស្រាអ៊ែល បានចាប់ពង្រត់សាកសពជនរងគ្រោះជាង ២.០០០នាក់ ពីកន្លែងបញ្ចុះសពរាប់សិបកន្លែង នៅតំបន់ហ្គាហ្សាស្ទ្រីប ក្នុងរយៈពេល ៣០៤ថ្ងៃនៃជម្លោះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top