កៀវ៖ ទីភ្នាក់ងារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាល បានរាយការណ៍មកថា ទីក្រុងគៀវ ដែលជារដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន ត្រូវបានវាយប្រហារដោយការផ្ទុះដ៏កក្រើក កាលពីល្ងាចថ្ងៃចន្ទ ក្រោយពីមានការជូនដំណឹងអំពី ការវាយឆ្មក់តាមផ្លូវអាកាស ។
កងទ័ពអាកាសរបស់ប្រទេសអ៊ុយក្រែន បានឲ្យដឹងថា គោលដៅដែលមានល្បឿនលឿន កំពុងឆ្ពោះទៅកាន់តំបន់ គៀវ ស្របពេលមានការគំរាមកំហែង នៃការវាយប្រហារដោយមីស៊ីលផ្លោងផងដែរ ។
លោក Vitali Klitschko អភិបាលក្រុង គៀវ បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមយ៉ាងដូច្នេះថា ការការពារដែនអាកាសកំពុង ប្រតិបត្តិការនៅក្នុងរដ្ឋធានីនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា