ញ៉ូវយ៉ក៖ ក្រុមអ្នកស៊ើបអង្កេតអាមេរិក នឹងបើកសវនាការ រយៈពេល២ថ្ងៃនៅថ្ងៃអង្គារនេះ លើឧបទ្ទវហេតុដ៏មហន្តរាយ មួយនៅក្នុងខែមករា លើយន្តហោះ Boeing 737 MAX ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines ដែលតម្រូវឱ្យចុះចតជាបន្ទាន់នោះ ។
ខ្សែវីដេអូនៃវគ្គនេះ បានបង្ហាញរបាំងអុកស៊ីហ្សែនព្យួរ នៅពីមុខចន្លោះយន្តហោះ ដែលមានចន្លោះប្រហោងពីបន្ទះមួយ ដែលបានផ្ទុះភ្លាមៗ ក្រោយពីការហោះឡើង ដែលបានធ្វើឱ្យអ្នកដំណើរប្រឈមមុខនឹងសម្ពាធនខ្យល់អាកាសខ្លាំងនៅរយៈកម្ពស់ប្រហែល១៦.០០០ហ្វីត ។
គួរបញ្ជាក់ថា សវនាការដែលធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន មានគោលបំណង “ដើម្បីកំណត់រកការពិត កាលៈទេសៈ និងក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ ហៅកាត់ថា (NTSB) ដែលកំពុងត្រួតពិនិត្យការស៊ើបអង្កេតនេះ បានអះអាងថា មូលហេតុដែលអាចកើតមាននៃគ្រោះថ្នាក់ចរាចរណ៍…គឺភ្លាមៗនោះ យន្តហោះបានត្រឡប់ទៅកាន់ទីក្រុង Portland វិញជាកន្លែង ដែលយន្តហោះបានចុះចតដោយសុវត្ថិភាព ទោះបីជាមានអ្នករបួសស្រាលចំនួន៨នាក់ក្តី ។
ក្រុមប្រឹក្សា NTSB បានចាប់ផ្តើមការស៊ើបអង្កេតបន្ទាន់ ហើយក្រោយមកបានរយៈពេល ១ខែ បានបញ្ជាក់ឲ្យដឹងថា ប៊ូឡុងចំនួន៤គ្រាប់ ដែលភ្ជាប់នឹងបន្ទះ ត្រូវបានបាត់ នេះបើយោងតាមការរកឃើញបឋម ដែលបានចេញផ្សាយ កាលពីថ្ងៃទី៦ ខែកុម្ភៈកន្លងទៅនេះ ។
ទីភ្នាក់ងារខាងលើនេះ បានប្រមូលឯកសារ និងរូបថតជាលាយលក្ខណ៍អក្សរ ដែលបានបង្ហាញឲ្យដឹងថា បុគ្គលិកក្រុមហ៊ុន Boeing បានដកប៊ូឡុងចំនួន ៤គ្រាប់ ចេញពីទីតាំងទាំងនេះ ក្នុងអំឡុងពេលត្រួតពិនិត្យ នៅរោងចក្រ Renton នៅរដ្ឋធានី Washington នៅមុនពេលដឹកជញ្ជូនយន្តហោះកាលពីខែតុលា កាលពីឆ្នាំមុន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា