ព័ត៌មានអន្តរជាតិ

Update៖ ក្រុមហាម៉ាស់ តែងតាំងលោក Yahya Sinwar ធ្វើជាមេដឹកនាំថ្មី

AFP

គែរ៖ ក្រុមហាម៉ាស់បានតែងតាំងមេដឹកនាំ តំបន់ហ្គាហ្សារបស់ខ្លួនឈ្មោះ Yahya Sinwar ជាអ្នកស្នងតំណែងពីអតីតប្រធាននយោបាយ លោក Ismail Haniyeh ដែលត្រូវបានធ្វើឃាតនៅ ទីក្រុងតេហរ៉ង់កាលពីសប្តាហ៍មុន ក្នុងសកម្មភាពដែលពង្រឹងមាគ៌ា ចាក់ឬសដែលបានបន្តចាប់តាំងពី ការវាយប្រហារថ្ងៃទី៧ ខែតុលា នៅលើប្រទេសអ៊ីស្រាអ៊ែល ។

លោក Sinwar ជាស្ថាបត្យករនៃការវាយប្រហារ ដ៏សាហាវបំផុតមកលើអ៊ីស្រាអ៊ែល ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍ បានលាក់ខ្លួននៅក្នុងតំបន់ហ្គាហ្សា ដោយប្រឆាំងនឹងការប៉ុនប៉ងរបស់អ៊ីស្រាអ៊ែល ដើម្បីសម្លាប់រូបគាត់ចាប់តាំងពី ការចាប់ផ្តើមនៃសង្រ្គាម ។

ក្រុមចលនានេះបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា “ចលនាតស៊ូអ៊ីស្លាមហាម៉ាស់ បានប្រកាសជ្រើសរើសមេបញ្ជាការ គឺលោក Yahya Sinwar ជាប្រធានការិយាល័យនយោបាយនៃចលនានេះ បន្តពីមេបញ្ជាការទុក្ករបុគ្គល គឺលោក Ismail Haniyeh សូមព្រះអាឡោះ មេត្តាជួយថែរក្សាដល់រូបគាត់ផង” ។

ចំពោះដំណឹងនៃការតែងតាំងនេះដែរ គឺបានធ្វើឡើងនៅគ្រាដែលអ៊ីស្រាអ៊ែល ត្រៀមឆ្លើយតបចំពោះការសម្លាប់លោក Haniyeh នៅក្នុងរដ្ឋធានីអ៊ីរ៉ង់ ដែលបានបាញ់គ្រាប់រ៉ុក្កែតចេញពីតំបន់ហ្គាហ្សា ហើយក្រុមសកម្មប្រយុទ្ធនៅតែប្រយុទ្ធជាមួយ យោធាអ៊ីស្រាអ៊ែលនៅក្នុងឡោមព័ទ្ធដដែល ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top