យូអិន៖ បេសកជនចិន នៅថ្ងៃពុធបានរំលឹកឡើងវិញនូវការអំពាវនាវឱ្យមានបទឈប់បាញ់ ជាបន្ទាន់នៅក្នុងតំបន់ហ្គាហ្សា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
លោក Dai Bing ភារធារីនៃបេសកកម្មអចិន្ត្រៃយ៍ របស់ប្រទេសចិន បានឲ្យដឹងថា “ដូចដែលយើងនិយាយ ជម្លោះនៅតំបន់ ហ្គាហ្សាស្ទ្រីប បានបន្តអស់រយៈពេលជាង ៣០០ថ្ងៃដោយស្ត្រីជាង ១ម៉ឺននាក់ត្រូវបានសម្លាប់ និងស្ត្រី និងក្មេងស្រីប៉ាឡេស្ទីនជាងមួយលាននាក់កំពុងប្រឈមនឹងគ្រោះទុរ្ភិក្ស”។ អង្គការសហប្រជាជាតិ នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ស្តីពីនិរន្តរភាពការប្តេជ្ញាចិត្ត WPS (សន្តិភាព និងសន្តិសុខរបស់ស្ត្រី) ក្នុងបរិបទនៃការពន្លឿន ប្រតិបត្តិការសន្តិភាព។
លោកបានរំលឹកឡើងវិញនូវការអំពាវនាវ ដល់ភាគីទាំងអស់ឱ្យឆ្លើយតបទៅនឹង “ការឯកភាពដ៏លើសលប់ របស់សហគមន៍អន្តរជាតិ” និងរួមគ្នាជំរុញការអនុវត្ត “ពេញលេញ និង ប្រកបដោយប្រសិទ្ធភាព” នៃដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខពាក់ព័ន្ធ ដើម្បីសម្រេច បានបទឈប់បាញ់ភ្លាមៗ នៅតំបន់ហ្គាហ្សា ដើម្បីបញ្ចប់គ្រោះមហន្តរាយ ផ្នែកមនុស្សធម៌ និងដើម្បីទប់ស្កាត់ ការរីករាលដាលនៃជម្លោះ។
នៅក្នុងសុន្ទរកថារបស់លោក ឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា រាល់កិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ និងដោះស្រាយជម្លោះ និងដើម្បីបង្កើតបរិយាកាស សន្តិភាព សម្រាប់ជនស៊ីវិល រួមទាំងស្ត្រី គឺជាតម្រូវការជាមុនដ៏សំខាន់ សម្រាប់ការជំរុញ របៀបវារៈ WPS ។
លោកបានបន្តថា “មិនថាមានអន្តរកាលឬការ កែសម្រួលអ្វីដែលប្រតិបត្តិការ សន្តិភាពឆ្លងកាត់នោះទេ ការលើកកម្ពស់ការដោះស្រាយនយោបាយ នៃបញ្ហាចំណុចក្តៅ គួរតែជាអាណត្តិមូលដ្ឋានបំផុត”៕
ប្រែសម្រួល ឈូក បូរ៉ា