បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថា សហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាស ចាប់ផ្តើមការចរចាឡើងវិញ ជុំវិញកិច្ចព្រមព្រៀងឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង។
សេចក្តីថ្លែងការណ៍បាននិយាយថា ប្រទេសទាំងបីបានបង្កើត កិច្ចព្រមព្រៀងក្របខ័ណ្ឌ ដែលមាន ព័ត៌មានលម្អិតនៃការអនុវត្ត នៅសល់ដើម្បីបញ្ចប់ ។
អ៊ីស្រាអែលបាននិយាយថា ខ្លួននឹងបញ្ជូនអ្នកចរចាទៅកាន់ កិច្ចចរចាដែលបានស្នើឡើង ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៥ ខែសីហា នៅទីក្រុងដូហា ឬទីក្រុងគែរប៉ុន្តែទោះបីជាយ់ាងណាក្តី ក្រុមហាម៉ាសមិនទាន់ បានធ្វើការឆ្លើយតបភ្លាមៗទេ។
ការជំរុញវិធីសាស្ត្រការទូតសាជាថ្មីត្រូវបានគេមើលឃើញថាជាការប៉ុនប៉ងដើម្បីបញ្ឈប់ភាពតានតឹងក្នុងតំបន់ពីការរីករាលដាលចេញពីការគ្រប់គ្រង បន្ទាប់ពីមេដឹកនាំក្រុមហាម៉ាស់ Ismail Haniyeh ត្រូវបានធ្វើឃាតកាលពីសប្តាហ៍មុន។ អ៊ីរ៉ង់បានបន្ទោសអ៊ីស្រាអែលបានប្តេជ្ញាឆ្លើយតប ទោះបីអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់លើការសម្លាប់ក៏ដោយ។
នៅក្នុងសេចក្តីថ្លែងការណ៍រួម ប្រទេសទាំងបីបានអញ្ជើញអ៊ីស្រាអែល និងក្រុមហាម៉ាសឱ្យចាប់ផ្តើម កិច្ចចរចាឡើងវិញនៅថ្ងៃទី ១៥ខែសីហា ដើម្បីបិទចន្លោះប្រហោងដែលនៅសល់ទាំងអស់ ហើយចាប់ផ្តើមការអនុវត្តកិច្ចព្រមព្រៀង ដោយគ្មានការពន្យារពេលបន្ថែមទៀត៕
ប្រែសម្រួល៖ ស៊ុន លី