ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ និងក្រុមប្រឹក្សាអឺរ៉ុប ពិភាក្សាអំពីការបន្តកិច្ចចរចា នុយក្លេអ៊ែរ

Pune News

តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian និងលោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានផ្លាស់ប្តូរទស្សនៈ ស្តីពីការបន្តកិច្ចចរចា ស្តីពីការរស់ឡើងវិញនៃ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។

នៅក្នុងការសន្ទនាតាមទូរស័ព្ទ ភាគីទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍រួម រួមទាំងការលើកកម្ពស់ពហុភាគីនិយមក្នុងពិភពលោក និងការអភិវឌ្ឍន៍នៅក្នុងតំបន់ហ្គាហ្សា នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័រ របស់ការិយាល័យប្រធានាធិបតីអ៊ីរ៉ង់។

នៅលើការបន្តកិច្ចចរចានុយក្លេអ៊ែររវាងអ៊ីរ៉ង់ និងភាគីផ្សេងទៀតនៃកិច្ចព្រមព្រៀងនេះ លោក Pezeshkian បានឲ្យដឹងថា អត្ថិភាពនៃការជឿទុកចិត្ត និងការការពារផលប្រយោជន៍ទ្វេភាគី គឺជាមូលដ្ឋាន សម្រាប់កិច្ចព្រមព្រៀងមួយ។

លោកបានបន្ថែមថា ប្រសិនបើភាគីទាំងពីរ បំពេញការប្តេជ្ញាចិត្តរបស់ពួកគេ និងជួយកសាងទំនុកចិត្តគ្នាទៅវិញទៅមក បន្ថែមពីលើការធ្វើឱ្យឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បញ្ហាទ្វេភាគីផ្សេងទៀតអាចត្រូវបានពិភាក្សា។

លោកបានគូសបញ្ជាក់ពីភាពចាំបាច់ ដើម្បីបង្កើតសណ្តាប់ធ្នាប់ពិភពលោកពហុភាគី ដោយថាគោលនយោបាយរបស់សហរដ្ឋអាមេរិក ឆ្ពោះទៅរកនិងសម្ពាធលើប្រទេសដូចជាអ៊ីរ៉ង់ និងការដេញថ្លៃរបស់ខ្លួនក្នុងការដកហូតសិទ្ធិ និងផលប្រយោជន៍របស់ពួកគេ គឺសំដៅដល់ការទប់ស្កាត់ការបង្កើត សណ្តាប់ធ្នាប់ពិភពលោកថ្មី ក៏ដូចជាការស្តារឡើងវិញនូវស្ថេរភាព និងសន្តិភាពដល់ពិភពលោក ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top