ព័ត៌មានអន្តរជាតិ

សមាជិកសភាអាមេរិក អំពាវនាវឲ្យបណ្តាពីឡុត បើកយន្តហោះចម្បាំង របស់បណ្តាសមាជិកណាតូ ចូលរួមប្រយុទ្ធជាមួយនឹងអ៊ុយក្រែន

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកព្រឹទ្ធសភាអាមេរិកលោក Lindsey Graham បានអំពាវនាវឱ្យអ្នកបើកយន្តហោះ លោកខាងលិចមកចូលរួម ប្រយុទ្ធដើម្បីសេរីភាពជាមួយនឹង យោធានៃប្រទេសអ៊ុយក្រែន រហូតដល់ទីក្រុងគៀវអាចបណ្តុះបណ្តាល អ្នកបើកយន្តហោះរបស់ខ្លួនបាន។

ប្រភពដដែលបានសរសេរទៀតថា ខណៈពេលដែលយន្តហោះចម្បាំង F-16 ផលិតដោយអាមេរិក បានចាប់ផ្តើមមកដល់អ៊ុយក្រែន ប៉ុន្តែបច្ចុប្បន្នមិនមានអ្នកបើកយន្តហោះ គ្រប់គ្រាន់ដើម្បីហោះហើរយន្តហោះ ទំនើបទាំងនោះនៅឡើយទេ។

លោក Graham បានប្រកាសក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង Kiev កាលពីថ្ងៃចន្ទថា៖ ប្រសិនបើអ្នកជាអ្នកបើកយន្តហោះ F-16 ដែលចូលនិវត្តន៍ ហើយអ្នកកំពុងស្វែងរកការប្រយុទ្ធដើម្បីសេរីភាព ពួកគេនឹងជួលអ្នកនៅទីនេះ ។

លោកបន្តថា ពួកគេ​នឹង​ពិនិត្យ​មើល​ទូទាំង​ប្រទេស​ ជាសមាជិកណាតូទាំងអស់​សម្រាប់តួនាទី ​អ្នកបើក​យន្តហោះ​ចម្បាំង​ដែល​បាន​ ចូលនិវត្តន៍​ដែល​មាន​ឆន្ទៈ​ មក​ជួយ​ពួកគេ​រហូត​ដល់​ពួកគេ​អាច​ទទួលបាន​ការបណ្តុះបណ្តាល ​ពី​ឡុត​របស់ពួកគេ​។

គួរឲ្យដឹងដែរថាលោក Vladimir Zelensky មេដឹកនាំអ៊ុយក្រែនបាន បញ្ជាក់កាលពីដើមខែនេះថា យន្តហោះ F-16 ក្រុមទីមួយបានមកដល់ប្រទេសហើយ ហើយត្រូវបានអ្នកបើកយន្តហោះអ៊ុយក្រែន ទទួលរួចរាល់ហើយដែរ។

ទោះបីជាយ៉ាងណាក្តីលោក Zelensky មិន​បាន​បញ្ជាក់​ថា​មាន​យន្តហោះ ប៉ុន្មាន​គ្រឿង​បាន​មក​ដល់​ទេ ហើយ​យន្តហោះ​ចម្បាំង​ ដែល​ផលិត​ដោយ​អាមេរិក​ មិន​ទាន់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ក្នុង​ការ​ប្រយុទ្ធ​នោះ​នៅឡើយដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top