បរទេស៖ កងទ័ព Royal Navy បានបណ្តេញប្រធានក្រុមនាវាមុជទឹកម្នាក់ ដែលធ្លាប់ជួបជាមួយរាជវង្ស ដែលត្រូវបានចោទប្រកាន់ថា កាពីទែនរូបនោះបានផ្ញើវីដេអូវាយតម្លៃ X ទៅកាន់នាវិកវ័យក្មេងម្នាក់ ដែលគាត់មានទំនាក់ទំនងមិនសមរម្យ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងដោយយោងតាមសារព័ត៌មាន The Sun ថា កាពីទែនដែលមិនបញ្ចេញឈ្មោះរូបនេះ ជាអ្នកបញ្ជានាវាមុជទឹកប្រភេទ Vanguard-class មួយក្នុងចំនោមនាវាមុជទឹក ៤គ្រឿង ដែលកាំជ្រួច Trident II បង្កើតការរារាំងនុយក្លេអ៊ែរ របស់ចក្រភពអង់គ្លេស។
អ្នកនាំពាក្យកងទ័ពជើងទឹកបាន ប្រាប់សារព័ត៌មានកាលពីចុងសប្តាហ៍ថា “អ្នកណាក៏ដោយដែលត្រូវបានរកឃើញថា មានពិរុទ្ធភាពនឹងត្រូវទទួលខុសត្រូវ ចំពោះសកម្មភាពរបស់ពួកគេ ដោយមិនគិតពីឋានៈ ឬបុណ្យសក្តិនោះឡើយ” ដោយបន្ថែមថា “អ្វីក៏ដោយដែលខ្វះស្តង់ដារខ្ពស់បំផុត នឹងមិនត្រូវបានអត់ឱនឡើយ។
យោងតាមប្រភពរបស់ The Sun ប្រធានក្រុមគឺជាមន្ត្រីវ័យក្មេងបំផុតម្នាក់ ដែលបញ្ជានាវាមុជទឹកវាយប្រហារ មុនពេលមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់សម្រាប់បញ្ជានាវាកាំជ្រួចបរមាណូ។ គាត់បានជួបព្រះនាង Anne ដែលជាប្អូនស្រីរបស់ស្តេច Charles ហើយបានទទួល Order of British Empire (OBE) សម្រាប់ការងារសម្ងាត់កំពូលថែមទៀត។
សមាជិកជាច្រើននាក់នៃ នាវិករបស់នាវាមុជទឹក តាមសេចក្តីរាយការណ៍បានផ្តល់សក្ខីកម្មថា កាពីទែន និងនាវិកវ័យក្មេងម្នាក់មាន ទំនាក់ទំនងផ្លូវភេទខុសច្បាប់ ខណៈពេលដែលកំពុងដាក់ពង្រាយបរសកកម្ម។ ពួកគេបានចោទប្រកាន់កាពីទែនថា បានផ្ញើក្រាហ្វិច Selfie ទៅកាន់ដៃគូរបស់គាត់ ក៏ដូចជាបង្កើតវីដេអូនៃការរួមភេទរបស់ពួកគេ ហើយផ្ញើវាទៅនាវិករូបនោះ។ គេមិនបានបញ្ជាក់ច្បាស់ថាតើ សមាជិកនាវិកនោះជាប្រុសឬស្រីនោះទេ។
កាពីទែនដែលមិនបញ្ចេញឈ្មោះត្រូវបាន ចាត់តាំងឱ្យទៅបំពេញភារកិច្ចដំបូង ប៉ុន្តែនៅទីបំផុតត្រូវបានរំសាយចេញពី កងទ័ពជើងទឹកទាំងស្រុង បន្ទាប់ពីថ្នាក់លើបានឃើញការថតលើ X-rated ៕
ប្រែសម្រួលៈ ណៃ តុលា