ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន ថ្កោលទោសការវាយប្រហារ ដ៏សាហាវរបស់អ៊ីស្រាអែល ទៅលើសាលារៀននៅតំបន់ហ្គាហ្សា

Xinhua

យូអិន ៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិបានឲ្យដឹងថា “លោកអគ្គលេខាធិការ បានបញ្ជាក់ជាថ្មីនូវការអំពាវនាវ ជាបន្ទាន់របស់លោក សម្រាប់បទឈប់បាញ់ ជាបន្ទាន់ និងការដោះលែង ចំណាប់ខ្មាំងទាំងអស់ដោយគ្មានលក្ខខណ្ឌ និងគូសបញ្ជាក់អំពីតម្រូវការ ក្នុងការធានាការ ការពារជនស៊ីវិល និងសម្រាប់ការចូលប្រើប្រាស់មនុស្សធម៌ដោយគ្មានឧបសគ្គ និងសុវត្ថិភាពចូលទៅក្នុង និងឆ្លងកាត់តំបន់ហ្គាហ្សា”។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសការបន្តបាត់បង់ជីវិត នៅក្នុងតំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហារ ដ៏បំផ្លិចបំផ្លាញពីសំណាក់ អ៊ីស្រាអែល ទៅលើសាលារៀន Al-Taba’een ក្នុងទីក្រុងហ្គាហ្សា កាលពីថ្ងៃសៅរ៍ ដែលបានសម្លាប់មនុស្ស ជាជនជាតិប៉ាឡេស្ទីនជាង ១០០នាក់។

អ្នកនាំពាក្យបានឲ្យដឹងថា “លោកអគ្គលេខាធិការ បានថ្កោលទោស ការបន្តបាត់បង់ជីវិតនៅតំបន់ហ្គាហ្សា រួមទាំងស្ត្រី និងកុមារ ដូចដែលយើងបានឃើញ នូវការវាយប្រហារដ៏បំផ្លិចបំផ្លាញមួយទៀត របស់អ៊ីស្រាអែល ទៅលើសាលារៀន Al-Taba’een ក្នុងទីក្រុងហ្គាហ្សា ដោយផ្តល់ជម្រកដល់គ្រួសារប៉ាឡេស្ទីន រាប់រយនាក់ ដែលផ្លាស់ទីលំនៅ ដោយមានរាប់សិបនាក់។

លោក Farhan Haq អ្នកនាំពាក្យរងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ ចំពេលមានការបន្តភ័យរន្ធត់ ការផ្លាស់ទីលំនៅ និងការរងទុក្ខវេទនានៅក្នុងតំបន់ហ្គាហ្សា។

លោកបានលើកឡើងថា លោក Guterres មានការស្រងាកចិត្តនៅពេលឃើញថា បញ្ញត្តិនៃដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លេខ ២៧៣៥ នៅតែមិនអាចអនុវត្តបាន។

លោកបានកត់សម្គាល់ថា ប្រធានអង្គការសហប្រជាជាតិ បានស្វាគមន៍កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់សហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា ហើយបានជំរុញឱ្យភាគីទាំងពីរចូលរួមការចរចាឡើងវិញ និងបញ្ចប់កិច្ចព្រមព្រៀងឈប់បាញ់ និងដោះលែងចំណាប់ខ្មាំង។

អ្នកនាំពាក្យរូបនេះបានបន្ដថា “លោកអគ្គលេខាធិការបានបញ្ជាក់ជាថ្មីនូវការអំពាវនាវជាបន្ទាន់របស់លោក សម្រាប់បទឈប់បាញ់ជាបន្ទាន់ និងការដោះលែងចំណាប់ខ្មាំងទាំងអស់ ដោយគ្មានលក្ខខណ្ឌ ហើយគូសបញ្ជាក់អំពីតម្រូវការ ក្នុងការធានាការការពារជនស៊ីវិល និងសម្រាប់ការចូលប្រើប្រាស់ មនុស្សធម៌ដោយគ្មានឧបសគ្គ និងសុវត្ថិភាពចូលទៅក្នុង និងឆ្លងកាត់តំបន់ហ្គាហ្សា”។

លោក Guterres ក៏បានគូសបញ្ជាក់ផងដែរថា ច្បាប់មនុស្សធម៌អន្តរជាតិ រួមទាំងគោលការណ៍នៃភាពខុសគ្នា សមាមាត្រ និងការប្រុងប្រយ័ត្នក្នុង ការវាយប្រហារ ត្រូវតែប្រកាន់ខ្ជាប់គ្រប់ពេលវេលា៕
ប្រែសម្រួល ឈូក បូរ៉ា

To Top